ស្វែងរកពួកយើង:

iPhone 16 Series នៅមិនទាន់អាចថតវីដេអូ 8K បាននោះទេ

ដោយ

Koun Jab Luffy

08 កញ្ញា 2024 11:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 series របស់ខ្លួន នាខែកញ្ញាខាងមុខនេះហើយ ដែលជំនាន់ថ្មីនេះ គឺមាន 4 ម៉ូដែល រួមមានដូចជា iPhone 16, Plus , Pro និង Pro Max។ គិតមកដល់ពេលនេះ ស្មាតហ្វូនជំនាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ ត្រូវបានគេទម្លាយចេញនូវព័ត៌មានថ្មីៗជាច្រើនស្ទើរតែទាំងស្រុងរួចមកហើយ។ ជាក់ស្តែងកាលពីម្សិលមិញនេះ ក៏មានព័ត៌មានថ្មីថា iPhone 16 series នេះ នឹងអាចនឹងមានការទ្រទ្រង់ជាមួយនិងការថតកម្រិត 8K video recording បានទៀតផង។
ទាក់ទងជាមួយនិងកាមេរ៉ានេះដែរ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានសម្រេចធ្វើការផ្លាស់ប្តូរនូវទំហំ 48MP នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូនរបស់ខ្លួនចាប់ពី iPhone 14 Pro Series ហើយពេលនោះ អ្នកប្រើប្រាស់ ក៏បានរំពឹងថា កាមេរ៉ាថ្មីនេះ នឹងអាចថតវីដេអូ 8K។ ប៉ុន្តែមិនអាចដូចការរំពឹងទុកទេ ស្មាតហ្វូន iPhone 14 Pro Series នៅតែមិនអាចថតវីដេអូ 8K បាននោះទេ ដោយសារតែកាមេរ៉ាទំហំ 12MP ដែលមាននៅលើស្មាតហ្វូននេះមិនអាចទ្រទ្រង់បានជាមួយនិងទំហំ កម្រិត 8K បាន។ បើតាមការបញ្ជាក់ខាងលើនេះ បាននិយាយថា ការថតវីដេអូកម្រិត 8K បានទាល់តែកាមេរ៉ានោះអាចផលិតទំហំបានចាប់ពី 7680x4320 pixels ឡើងទៅ គឺមានកាមេរ៉ាទំហំ 33.2MP។
ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Apple ទំនងជាមិនទាន់សម្រេចចិត្តពង្រីកទំហំនៃការផលិតវីដេអូកម្រិត 8K នៅលើស្មាតហ្វួនជំនាន់ថ្មីរបស់ខ្លួននោះទេ ដោយសារតែកន្លងមក ការថតកម្រិត 10-bit ProRes របស់ Apple នៅលើជំនាន់មុនរបស់ខ្លួន គឺបានធ្វើអោយស្មាតហ្វូបមានការប្រើប្រាស់ទំហំអង្គចងចាំធំពេក ដូច្នេះប្រសិនណាបើតម្លើងដល់កម្រិត 8K ទៀតនោះ គឺនឹងរឹតតែធ្វើអោយស្មាតហ្វូនថ្មីនេះមានការពិបាកនៅក្នុងការប្រើប្រាស់ជាក់ជាមិនខាន ជាពិសេស គឺទៅលើម៉ូដែលស្តង់ដារ។
យោងតាមរបាយការណ៌របស់ TrendForce កាលម្សិលមិញនេះ បាននិយាយថា Apple ទំនងជានឹងមានការពង្រីកសមត្ថភាពទៅលើអង្គចងចាំ 256GB នៅលើ iPhone 16 Pro ដែលទំហំនេះ ត្រូវបានគេមើលឃើញថា នៅតែទាន់អាចទ្រទ្រង់បានជាមួយនិងកម្រិតនៃកាថវីដេអូ 10-bit ProRes recording នៅលើទំហំ 8K resolution បាននោះទេ។ កន្លងមក សម្រាប់ការថតវីដអូនៅលើ iPhone ជាមួយនិងកម្រិត 10-bit ProRes 1080P ក្នុងមូយនាទី គឺទាមទារអង្គចងចាំ 1.7GB និងកម្រិត 4K គឺទាមទារដល់ទៅ 6GB ដូច្នេះសម្រាប់ 8K គឺនឹងមានល្អនោះទេ។
Article image
បើតាម 9To5Mac បានបញ្ជាក់ថា iPhone 16 Pro Series គឺនឹងអាចថតវីដេអូ 4K ល្បឿន 120fps recording ដែលធំជាងជាងជំនាន់មុន អាចថតបានកម្រិតត្រឹមតែ 4K ល្បឿន 60fps ប៉ុណ្ណោះ។
iPhone 16 Series នៅមិនទាន់អាចថតវីដេអូ 8K បាននោះទេ