ស្វែងរកពួកយើង:

iPhone 16 Series មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មបានលឿនជាងជំនាន់មុន

ដោយ

Koun Jab Luffy

13 កញ្ញា 2024 08:05 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Apple នៅតែចង់រក្សានូវគោលការណ៌របស់ខ្លួននៅក្នុងការរឹតត្បិតព័ត៌មានលម្អិតទាក់ទងស្មាតហ្វូនជំនាន់ថ្មី iPhone ដដែល។ នៅពេលនេះ បើនិយាយពីបច្ចេកវិទ្យាសាកថ្មល្បឿនល្បឿននៅលើស្មាតហ្វូន iPhone 16 Series តាមរយៈនៃការសាកថ្មតាមខ្សែរនោះ គឺមានសមត្ថភាពដូចគ្នាជាមួយជំនាន់មុនអញ្ចឹង ស្មាតហ្វូនថ្មីនេះ គឺអាចសាកថ្មបាន 50% ដោយប្រើប្រាស់រយៈពេល 30 នាទី តាមរយៈនៃការប្រើប្រាស់នូវឆ្នាំងសាក 20W USB-C Power Adapter របស់ក្រុមហ៊ុន Apple។
បើមើលក្នុងវិញ្ញាបនបត្រជាច្រើននៅប្រទេសចិន បានបង្ហាញថា ក្រុមហ៊ុន Apple បានបង្កើនទៅលើបច្ចេកវិទ្យាសាកថ្មដល់ទៅ 45W នៅលើស្មាតហ្វូន iPhone 16 series ដែលចេញលក់នៅក្នុងឆ្នាំនេះ។ នៅក្នុងមជ្ឈមណ្ឌលវិញ្ញាបនប័ត្រគុណភាពចិន (CQC) បានបង្ហាញអោយដឹងថា ស្មាតហ្វូន iPhone 16 មានលេខម៉ូដែល (A3288), iPhone 16 Plus មានលេខម៉ូដែល (A3291), iPhone 16 Pro មានលេខម៉ូដែល (A3294) និង iPhone 16 Pro Max មានលេខម៉ូដែល (A3297) ហើយនិងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្ម 5-15Volts និង 3 Amps។ នេះមានន័យថា ស្មាតហ្វូននេះ គឺមានការបង្កើនពីការសាកថ្មនៃស្មាតហ្វូន iPhone 15 Series ដែលមានល្បឿនពី 27W-29W។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានសរសេរថា ការសាកថ្មរយៈពេល 30 នាទីនៅលើស្មាតហ្វូន iPhone 16 Series ជាមួយនឹងការប្រើប្រាស់នូវ Apple 20W USB-C Power Adapter គឺទទួកបាននូវថាមពលចំនួន 50% ដែលនេះ មានន័យថា ស្មាតហ្វូនជំនាន់ថ្មី iPhones នេះ គឺអាចទាញយកនូវគុណប្រយោជន៍នៃការប្រើប្រាស់នូវ charger ជាមួយនឹងស្តង់ដារ Power delivery (PD)៕
iPhone 16 Series មានការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មបានលឿនជាងជំនាន់មុន