
យោងតាមសេចក្តីរាយការណ៌កន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series របស់ខ្លួននៅខែកញ្ញាខាងមុខនេះហើយ។ នៅថ្ងៃនេះ មានការលេចចេញនូវរបាយការណ៌ថ្មីបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីនៅថ្ងៃទី 10 ខែកញ្ញា ហើយនិងមានការដាក់លក់ជាផ្លូវការនៅថ្ងៃទី 20 ខែកញ្ញា។ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេលជាងមួយខែទៀតប៉ុណ្ណោះ ដល់ថ្ងៃសម្ពោធស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះហើយ ខណៈដែលការបែកធ្លាយព័ត៌មានថ្មីរបស់ iPhone 16 Series ក៏មានការចែកចាយអស់ជាច្រើនរួចហើយ។
នៅពេលនេះ រូបភាពរបស់ iPhone 16 និង iPhone 16 Pro Max ត្រូវបានគេទម្លាយចេញហើយ ដោយថែមទាំងមានការបញ្ចេញជម្រើសពណ៌របស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ សម្រាប់ម៉ួដែលស្តង់ដារ iPhone 16 នឹងមានពណ៌សជំនូសអោយពណ៌លឿង ខណៈដែលស្មាតហ្វូន iPhone 16 Pro Max នឹងបង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ខ្មៅ។ និយាយពីរូបរាងវិញសម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ គឺនឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាបញ្ឈ ហើយថែមទាំងមានសមត្ថភាពអាចផលិតវីដេអូ Spatial Video ថែមទៀតផង។

យោងតាមរបាយការណ៌កន្លងមក បានបង្ហាញថា iPhone 16 Pro Max អាចនឹងមានការអេក្រង់ទំហំ 6.9-អ៊ីង ហើយនិងមានការពង្រឹងទៅលើ Peak Brightness ខ្ពស់ជាងជំនាន់មុនថែមទៀតផង។ របាយការណ៌ដដែលនេះ បន្តថា អេក្រង់់របស់ស្មាតហ្វូននេះ ក៏បានទំហំតូចជាងមុនផងដែរ។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ iPhone 16 Pro និង Pro Max ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប A18 Pro ហើយថែមទាំងមានភ្ជាប់មកនូវបច្ចេកវិទ្យា AI ថែមទៀតផង។ បន្ទះឈីប A18 Pro ត្រូវបាបគេនិយាយថា នឹងដំណើរការនៅលើ 3nm ជំនាន់ទី 2 របស់ TSMC។
