ស្វែងរកពួកយើង:

iPhone 16 និង iPhone 16 Plus បង្ហាញខ្លួនជាមួយរូបរាងថ្មី មានប៊ូតុងកាមេរ៉ា ហើយនិងមុខងារថ្មីៗជាច្រើន

ដោយ

Koun Jab Luffy

10 កញ្ញា 2024 09:14 ព្រឹក

អាន 3 នាទី

Article image
កាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានប្រកាចសេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 series របស់ខ្លួនជាផ្លូវការណ៌ហើយ ដោយមានម៉ូដែលStandard, Plus, Pro និងម៉ូដែល Pro max។ នៅក្នុងកម្មវិធីសម្ពោធនេះ ក្រុមហ៊ុន Apple ក៏មានការបង្ហាញវត្តមាន AirPods 4 និង Watch Series 10 ផងដែរ។ ជាមួយនិងវត្តមានរបស់ iPhone 16 និង iPhone 16 Plus នៅលើទីផ្សារឆ្នាំនេះ គឺមានការឌីស្សាញរូបរាងមានភាពខុសប្លែកពីជំនានៈមុនៗ។ សម្រាប់ចំណុចដែលមានការចាប់អារម្មណ៌ខ្លាំងនៅលើស្មាតហ្វូននេះ គឺទៅលើ Apple Intelligence។
iPhone 16 និង 16 Plus គឺមានការផ្លាស់ប្តូរនូវការការឌីស្សាញខ្នងក្រោយដោយបានធ្វើការផ្លាស់ប្តូរម៉ូឌុលកាមេរ៉ា។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Apple បានសម្រេចធ្វើការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងជាង Pill-Shaped ដែលមានទង្រង់កាមេរ៉ាបញ្ឈេ ដែលខុសពីជំនាន់មុនមានការឌីស្សាញរាងជ្រុង។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកាំងមួយនេះ ក៏មានការតម្លើងនូវ Action Button នៅលើស្មាតហ្វូន iPhone 16 និង 16 Plus ដូចអ្វីដែលបានឃើញនៅលើម៉ូដែល Pro ដែលបង្ហាញវត្តមានកាលពីឆ្នាំមុនអញ្ចឹងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏នូវតែបន្តការប្រើប្រាស់ខ្នងក្រោយ iPhone 16 និង 16 Plus ឌីស្សាញពីកញ្ចក់ដដែល។
Article image
iPhone 16 និង 16 Plus មានការបំពាក់នូវអេក្រង់ OLED ដូចគ្នា ដោយម៉ូដែលស្តង់ដារមានទំហំ 6.1 អ៊ីង និងម៉ូដែល Plus មានទំហំ 6.7 អ៊ីង ហើយនិងមានការប្រើប្រាស់នូវបច្ចេកវិទ្យាអេក្រង់ Dynamic Island ព្រមទាំងមានការទ្រទ្រង់បានជាមួយនូវកម្រិតពន្លឺ 2,000nits peak brightness។ សម្រាប់ផ្នែកខាងមុខនៃ iPhone 16 និង 16 Plus គឺមានការឌីស្សាញកាមេរ៉ាមុខដូចគ្នាជាមួយនិងជំនាន់មុនអញ្ចឹង។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 48MP ហ៊្សូមបាន 2x telephoto និងមួយគ្រាប់ទៀតមានទំហំ 12MP ultra-wide-angle។ កាមេរ៉ាស្មាតហ្វូនថ្មី នេះ ក៏មានសមត្ថភាពអាចថតវីដេអូបែប spatial photos និង videos បានផងដែរ។
Article image
ជាមួយនិងការតម្លើងនូវប៊ូតុង Camera Button នៅលើស្មាតហ្វូននេះ គឺនឹងមានសមត្ថភាពអាចធ្វើការងារដូចគ្នាជាមួយនិងប៊ូតុងកាមេរ៉ាដែលមាននៅលើ DSLR អញ្ចឹង។ ជាមួយនិងការប្រើប្រាស់ប៊ូតុងនេះ គឺនៅពេលចុចស្រាលនៅលើប៊ូតុងនេះ គឺនឹងមានការចាប់ចំណុច និងចុចជាប់នៅលើប៊ូតុងនេះ គឺនឹងថតរូប។ សម្រាប់ការអូសនៅលើប៊ូតុងនេះ គឺនឹងអាចធ្វើការហ៊្សូមបាន។
iPhone 16 និង iPhone 16 Plus ដំណើរការនៅលើបន្ទះឈីប A18 ហើយស្មាតហ្វូនទាំងពីរនេះ គឺមានរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 512GB។ នៅលើស្មាតហ្វូននេះ ក៏មានការទម្លើងមកជាមួយនូវ Apple Intelligence features ដែលនឹងបង្ហាញចេញនៅខែក្រោយផងដែរ។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវបច្ចេកវិទ្យា Ray Tracing និងមានការទ្រទ្រង់ជាមួយនូវហ្គេម AAA បានទៀតផង។ មួយវិញទៀតនៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវសមត្ថភាពខ្ពស់ទៅលើការលើហ្គេម ហើយនិងមានការពង្រឹងទៅលើប្រព័ន្ធបំភាយកំដៅផងដែរ។
Article image
ក្រុមហ៊ុន Apple បាននិយាយថា ស្មាតហ្វូន iPhone 16 ទាំងពីរនេះ គឺមានថាមពលថ្មទំហំធំប៉ុន្តែមិនមានការបញ្ជាក់ទំហំនោះទេ។ iPhone 16 ប្រើប្រាស់រន្ធ USB-C port, emergency SOS via satellite, WiFi-7, និង MagSafe charging ផងដែរ។ iPhone 16 មានតម្លៃចាប់ពី $799 ខណៈដែល 16 Plus មានតម្លៃចាប់ពី $899 ទៅលើម៉ូដែលទំហំ 128GB។ ស្មាតហ្វូននេះមានការ Pre-Orders ចាប់ពីថ្ងៃនេះហើយ ខណៈដែលការលក់ផ្លួវការណ៌នឹងធ្វើឡើងនៅថ្ងៃទី 20 ខែកញ្ញា។