ស្វែងរកពួកយើង:

iPhone 17 ត្រូវគេទម្លាយថា នឹងបំពាក់នូវបច្ចេកវិទ្យាសាក 45W Wireless Charging

ដោយ

Koun Jab Luffy

09 មិថុនា 2025 10:08 ព្រឹក

អាន 2 នាទី

Article image
តាមដំណឹងបែកធ្លាយថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងត្រៀមធ្វើរឿងដ៏ធំមួយសម្រាប់វត្តមានរបស់ស្មាតហ្វូន iPhone 17 series របស់ខ្លួននាពេលខាងមុខនេះ។ នៅពេលនេះមានការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា រឿងធំនេះ គឺផ្តោតទៅលើបច្ចេកវិទ្យាសាកថ្ម wireless charging នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ។ យោងតាមការបង្ហាញនៅក្នុងវិញ្ញាបនបត្រចុងក្រោយបំផុតមួយ គឺបានបង្ហើបអំពីឆ្នាំងសាក MagSafe charger ដែលនឹងមានល្បឿនលឿនជាងស្មាតហ្វូនជំនាន់មុនរបស់ក្រុមហ៊ុន Apple ។
តាមការប្រទះឃើញនៅលើវិបសាយ 91 Mobiles បានបង្ហាញថា ក្រុមហ៊ុនអារិកាំងមួយនេះ នឹងមានឆ្នាំងសាកMagSafe chargers ថ្មីចំនួន 2 ដែលមានម៉ូដែល A3503 ប្រវែង 2m និងលេខម៉ូដល A3502 ដែលមានប្រវែង 1m។ ព័ត៌មាននេះ គឺបង្ហាញនៅលើទិន្នន័យ NCC Database របស់តៃវ៉ាន់។ ឆ្នាំងសាកនេះ មើលទៅស្ទើរតែដូចគ្នាទៅនឹង MagSafe charging pad ដែលប្រើប្រាស់សម្រាប់ស្មាតហ្វូន iPhone 16 Series អញ្ចឹងដែរ។
Article image
ប៉ុន្តែសម្រាប់ Chargers Pack គឺប្រើប្រាស់នូវស្តង់ដារ Qi 2.2 របស់ Wireless Power Consortium។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីដែលនៃឆ្នាំងសាកថ្មីរបស់ក្រុមហ៊ុន Apple នេះ ត្រូវបានគេរំពឹងថា គឺអាចនឹងមានកម្លាំងដល់ទៅ 45W (15V × 3A) នៅពេលដែលភ្ជាប់ជាមួយនឹង USB PD charger នោះ។
Article image
ដូច្នេះផ្អែកតាមព័ត៌មានខាងលើនេះ អាចនិយាយបានថា នេះគឺជាការបោះជំហានដ៏ធំពីការប្រើប្រាស់នូវបច្ចេកវិទ្យា  25W wireless charging នៅលើស្មាតហ្វូន iPhone 16 នាពេលកន្លងមក ដោយស្មាតហ្វូន iPhone 17 series អាចនឹងបង្កើននូវល្បឿនកាន់តែលឿនទៅលើបច្ចេកវិទ្យាសាកថ្មនោះ។ ហើយបើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy S25 series គឺប្រើប្រាស់នូវបច្ចេកវិទ្យាត្រឹមតែ 5W wireless charging ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះ នៅតែរក្សានូវបច្ចេកវិទ្យាសាកថ្មដដែលផងដែរ។ ស្មាតហ្វូន iPhone 17 នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះ ហើយសម្រាប់ឆ្នាំងសាកនេះប្រហែលជាដាក់លក់នៅក្រៅប្រអប់ផងដែរ៕