ស្វែងរកពួកយើង:

iPhone 17 ត្រូវគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.3-អ៊ីង

ដោយ

Koun Jab Luffy

24 មិថុនា 2025 01:10 រសៀល

អាន 2 នាទី

Article image
យោងសេចក្តីរាយការណ៌ថ្មីៗចេញពីហាងលក់រាយ Spigen ដែលបានបង្ហោះនៅលើហាង Amazon នៅក្នុងប្រទេសឥណ្ឌាបានបញ្ជាក់ ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 នឹងមានអេក្រង់ទំហំដល់ទៅ 6.3-អ៊ីង ហើយក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកញ្ចក់អេក្រង់ EZ Fit Tempered Glass Screen Protector Guard ដែលកញ្ចក់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17 និង iPhone 17 Pro ផងដែរ។ ប៉ុន្តែតាមរយៈការបង្ហាញខ្លួនកន្លងមក នៅលើស្មាតហ្វូន Pro ជាធម្មតា គឺនឹងមានការប្រើប្រាស់គុណភាពអេក្រង់ ដែលមានកម្រិតខុសពីប្រភេទម៉ូដែលធម្មតាជានិច្ច ដូច្នេះអេក្រង់នេះ អាចនឹងមានភាពខុសគ្នា។
គួរបញ្ជាក់ផងដែរថា បើមើលទៅលើស្មាតហ្វូន iPhone ដែលមានលក់នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ សម្រាប់ iPhone 16 នេះ គឺមានអេក្រង់ទំហំ 6.1-អ៊ីង, iPhone 16 Pro មានអេក្រង់ទំហំ 6.3-អ៊ីង, iPhone 16 Plus មានអេក្រង់ទំហំ 6.7-អ៊ីង និង  iPhone 16 Pro Max ដែលជាម៉ូដែលធំជាងគេ មានអេក្រង់ទំហំ 6.9-អ៊ីង ។
Article image
ប្រភពខាងលើនេះបន្តថា ជាមួយនិងវត្តមានស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series នៅពេលខាងមុខនេះ គឺអាចនឹងមានស្មាតហ្វូន iPhone 17 និង iPhone 17 Pro ហើយនឹងមានអេក្រង់ទំហំ 6.3-អ៊ីង។ សម្រាប់ iPhone 17 Air ដែលជាស្មាតហ្វូនថ្មីមកនឹងជំនួសម៉ូដែល Plus នោះ នឹងមានអេក្រង់ទំហំ 6.6-អ៊ីង ខណៈពេលដែលស្មាតហ្វូន iPhone 17 Pro Max អាចនឹងមាន អេក្រង់ទំហំ 6.9-អ៊ីង៕
iPhone 17 ត្រូវគេបញ្ជាក់ថា នឹងមានអេក្រង់ទំហំ 6.3-អ៊ីង