ស្វែងរកពួកយើង:

iPhone 17 “Air” ត្រូវបានគេរំពឹងថា អាចនឹងមានការប្រកាសចេញនៅឆ្នាំក្រោយ

ដោយ

Koun Jab Luffy

13 សីហា 2024 08:34 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ជាច្រើនដែលបានចេញផ្សាយមុននេះ បានបញ្ជាក់ថា Apple នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នៅខែក្រោយនេះហើយស្របពេលជាមួយគ្នានេះ សង្វាក់ផលិតកម្មទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ ក៏បានចាប់ផ្តើមរួចរាល់ហើយផងដែរ។ បើតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានបញ្ជាក់អោយដឹងថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 series ប្រហែលជាមិនមានអ្វីថ្មីប្លែកខ្លាំងនោះទេ ដោយក្រុមហ៊ុន Apple អាចនឹងរង់ចាំបន្ថែមទៅលើ iPhone 17 series។
ជាមួយគ្នានេះបើតាមការទម្លាយពីលោក Mark Gurman ដែលជាអ្នកវិភាគប្រចាំនៅស្ថាប័នសារព័ត៌មាន Bloomberg ក៏ធ្លាប់បាននិយាយថា ក្រុមហ៊ុន Apple មានគម្រោផនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី ultra-thin iPhone 17 model ហើយក៏អាចនឹងមានម៉ូដែល “Air” ផងដែរ។ ម៉ូដែលថ្មីទាំងពីរនេះ អាចនឹងត្រូវបានគេប្រើប្រាស់ឈ្មោះដូចគ្នាជាមួយនិង iPhone 17 និង iPhone 17 Pro អញ្ចឹងដែរ។ លោក Gurman បានព្យាករណ៌ថា សម្រាប់ម៉ូដែលថ្មី ultra-thin អាចនឹងមានការពេញនិយខ្លាំង “more popular” ពីសំណាក់អ្នកប្រើប្រាស់ជាងម៉ូដែល iPhone 12/13 mini និង iPhone 14/15/16 Plus ដែលចេញលក់នាពេលកន្លងមក។
បន្ថែមពីនេះលោក Gurman បានបញ្ជាក់ទៀតថា ម៉ូដែល “Air” របស់ iPhone 17 series ក៏ត្រូវបានគេុយកមកធ្វើកិច្ចពិភាក្សាសម្រាន់ស្មាតហ្វូននាពេលអនាគតផងដែរ។ លោកបានធ្វើការកត់សំគាល់ថា ក្រុមហ៊ុន Apple នឹងមានការពង្រឹងបន្ថែមទៅលើសមត្ថភាពទៅលើម៉ូដែលតូចៗអោយខ្លាំងប្រហែលគ្នាជាមួយនិងម៉ូដែល Pro អញ្ចឹង ប៉ុន្តែការធ្វើបែបនេះ ក្រុមហ៊ុនអាចនឹងមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួននោះទេរហូតដល់ឆ្នាំ 2027។
Article image
បន្ថែមពីនេះលោកក៏បានបញ្ជាក់ទៀតថា ម៉ូដែល “Ultra” នៅក្នុងត្រកូល iPhone 17 series ក៏អាចនឹងមានដែរ ហើយអាចមានកម្រ៉ាស់ស្តើងជាងគេថែមទៀតផង។  Gurman និយាយទៀតថា ‘Ultra’ អាចនឹងមានភាពទាក់ទាញជាង iPhone 17 Slim។ គួរបញ្ជាក់ផងដែរ មុននេះ លោក Ming-Chi Kuo ក៏បានលើកឡើងពីវត្តមានរបស់ iPhone 17 Slim ផងដែរ ដោយថែមទាំងបញ្ជាក់ ថា ម៉ូដែលថ្មីនេះ មានអេក្រង់ទំហំ 6.6-អ៊ីង បង្ហាញចេញបានទំហំ 2740x1260 pixels និងមានកម្រ៉ាស់ស្តើង ទម្ងន់ស្រាលទៀតផង។
iPhone 17 “Air” ត្រូវបានគេរំពឹងថា អាចនឹងមានការប្រកាសចេញនៅឆ្នាំក្រោយ