ស្វែងរកពួកយើង:

iPhone 17 Air និង Galaxy S25 Slim អាចនឹងមានថ្មទំហំចន្លោះពី 3,000mAh ទៅ 4,000mAh

ដោយ

Koun Jab Luffy

17 មករា 2025 04:31 ល្ងាច

អាន 2 នាទី

Article image
ឆ្នាំនេះ Samsung និង Apple ត្រូវបានគេដឹងថា ត្រៀមធ្វើការប្រកាសចេញទូរស័ព្ទស៊េរីថ្មីម៉ូដែលថ្មីដែលមានកម្រាស់ស្តើងជាស្រឡាយស្មាតហ្វូនទាំងឡាយរបស់ខ្លួន។ ស្មាតហ្វូនស៊េរីថ្មីនោះ ត្រូវបានគេស្គាល់ទៀតថាជា iPhone 17 Air និង Galaxy S25 Slim។ ចាប់ពីលេចលឺដំណឹងមក មានការទម្លាយចេញនៅរូបភាពគំរូរចនារបស់ទូរស័ព្ទទាំងពីរស៊េរីនេះមិនដាច់សោះឡើយ។
ជាមួយនឹងការរចនាកម្រាស់ស្តើងជាស្រឡាយរបស់ពួកវា iPhone 17 Air និង Galaxy S25 Slim ត្រូវបានគេនិយាយថា នឹងមានថ្មទំហំតូច។ ហើយបើតាមប្រភពព័ត៌មានបាននិយាយថា ថ្មរបស់ស្មាតហ្វូនដែលមានកម្រាស់ស្តើងស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ គឺជាប្រភេទថ្ម silicon-carbon batteries ដែលជាប្រភេទថ្មដែលមានសមត្ថភាពផ្ទុកថាមពលបានច្រើន ប៉ុន្តែ មានការវ៉ិចខ្ចប់ក្នុងកញ្ចប់ដែលមានទំហំតូចជាថ្មទូទៅ។ សម្រាប់ iPhone 17 Air នឹងបំពាក់នៅកាមេរ៉ាក្រោយមួយគ្រាប់ ដើម្បីរក្សាកម្រាស់របស់វា ខណៈម៉ូដែល Galaxy S25 Slim នឹងមានកាមេរ៉ាច្រើនជាងមួយគ្រាប់ ប៉ុន្តែ សម្រាប់ទំហំថ្មអាចនឹងប្រហាក់ប្រហែលគ្នា។
Article image
ថ្មីៗនេះ បើតាមប្រភេទពី Digital Chat Station បានបង្ហើបថា iPhone 17 Air និង Galaxy S25 Slim នឹងមានថ្មទំហំចន្លោះពី 3,000mAh ទៅ 4,000mAh ដែលជាទំហំថ្មប្រើនៅលើស្មាតហ្វូនកាលពី 10 ឆ្នាំកន្លងទៅ ខណៈបច្ចុប្បន្ន ថ្មស្មាតហ្វូនមានទំហំអតិបរិមាចាប់ពី 5,000mAh, 6,000mAh ដល់ 7,000mAh។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់ iPhone 17 Air និង Galaxy S25 Slim មិនទាន់ត្រូវបានចេញផ្សាយច្រើននៅឡើយទេ ហើយសម្រាប់ការបង្ហាញវត្តមានក៏ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់ការណ៍នៅនោះទេ។
Article image
តាមប្រភពព័ត៌មានចុងក្រោយបង្ហើបថា Samsun Galaxy S25 Slim អាចនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked របស់ Galaxy S25 Series នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ (ថ្ងៃទី 22 មករា)។ ដោយឡែកបើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា Galaxy S25 Slim នឹងបង្ហាញវត្តមាននៅក្នុងខែឧសភា។ ហើយសម្រាប់ម៉ូដែល iPhone 17 Air ទំនងជានឹងបង្ហាញវត្តមាននៅចុងឆ្នាំ 2025៕
iPhone 17 Air និង Galaxy S25 Slim អាចនឹងមានថ្មទំហំចន្លោះពី 3,000mAh ទៅ 4,000mAh