
នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានចាប់ផ្តើមនិយាយពីអំពីវត្តមានរបស់ស្មាតហ្វូនកម្រាស់ស្តើងរបស់ Apple ថែមទៀតហើយ ខណៈដែលស្មាតហ្វូនស្តើងបំផុត "iPhone 17 Air" នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន "iPhone 17 Air" នេះនឹងមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់បើធៀបជាមួយនឹងស្មាតហ្វូន iPhone 17 Pro។
ម៉ូដែលនេះ នឹងមានកាមេរ៉ាខាងក្រោយ 1 គ្រាប់ Speaker មួយគ្រាប់ និងបន្ទះឈីប A19 ជំនួសអោយបន្ទះឈីប A19 Pro ជាមួយ និងវត្តមានម៉ូដែលនេះ មានការព្រួយបារម្ភជាច្រើនបាននិយាយថា ការឌីស្សាញកម្រាស់របស់ស្មាតហ្វូន iPhone 17 Air អាចនឹងប្រើប្រាស់នូវថាមពលថ្ម ដែលតូចជាងមុន ប៉ុន្តែអាចនឹងប្រើប្រាស់ថាមពលថ្មបានយូរជាងមុន។

ខាងក្រោមនេះ គឺជាមុខងារចំនួន 12 របស់ស្មាតហ្វូន "iPhone 17 Air" នេះ៖
•កម្រាស់ស្តើងត្រឹមតែ 5.5mm ប៉ុន្តែកម្រាស់នៅកាមេរ៉ាខាងក្រោយរបស់វាគឺ 9.5mm
•អេក្រង់ 6.6-inch OLED display ជាមួយនឹង Face ID និង Dynamic Island
•ការទ្រទ្រង់ទៅលើ ProMotion សម្រាប់ 120Hz refresh rate
•បន្ទះឈីប A19 chip ជំនួសអោយបន្ទះឈីប A19 Pro chip
•រ៉េមទំហំ 8GB សម្រាប់ការទ្រទ្រង់នូវ Apple Intelligence
•កាមេរ៉ាខាងក្រោយ 1 គ្រាប់ទំហំ 48-megapixel
•កាមេរ៉ាខាងមុខទំហំ 24-megapixel
•Speakerមួយគ្រាប់
•ការឌីស្សាញជាមួយនឹងបន្ទះឈីប Wi-Fi 7 chip របស់ក្រុមហ៊ុន Apple
•ការប្រើប្រាស់នូវម៉ូឌឹម C1 modem សម្រាប់ cellular connectivity របស់ក្រុមហ៊ុន Apple
•ការប្រើប្រាស់នូវ eSIM ហើយវាមិនមានស្លុត SIM card slot នោះទេ
•ការប្រើប្រាស់នូវ USB-C Port
