ស្វែងរកពួកយើង:

iPhone 17 Air និង iPhone 17 នឹងមានអេក្រង់ល្បឿន 120Hz Refresh Rate

ដោយ

Koun Jab Luffy

05 មិថុនា 2025 07:35 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា នឹងធ្វើការ Upgrade ទៅលើល្បឿនអេក្រង់ refresh rate ដែលនឹងមាននៅលើស្មាតហ្វូន iPhones ជំនាន់ថ្មីរបស់ខ្លួនហើយ។ គួរបញ្ជាក់ថា វត្តមានស្មាតហ្វូន iPhone 16 និង iPhone 16 Plus ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ គឺមានល្បឿនអេក្រង់កម្រិតទាបត្រឹមតែ 60Hz ប៉ុណ្ណោះ។ ដោយសារតែមានការរអ៊ូរទាំពីអ្នកប្រើប្រាស់ iPhone ម៉ូដែលមុន នៅឆ្នាំនេះ iPhone 17 និង iPhone 17 Ai ត្រូវបានគេរំពឹងថា អាចនឹងមានល្បឿនអេក្រង់កាន់តែរលូនជាងនេះក្នុងការប្រើប្រាស់។
សូមជំរាបថា រាល់ការប្រកាសចេញនូវ iPhone ជំនាន់ថ្មីៗ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ប្រើប្រាស់នូវល្បឿនអេក្រង់កម្រិត 120Hz displays សម្រាប់តែស្មាតហ្វូនម៉ូឌែល Pro ប៉ុណ្ណោះ។ យ៉ាងណាមិញ បើតាមពាក្យចចាមអារ៉ាមថ្មីចុងក្រោយនេះបានទម្លាយថា iPhone ម៉ូដែលស្តង់ដារដែលចេញនៅឆ្នាំនេះ គឺអាចនឹងមានល្បឿអេក្រង់រលូនជាងមុន។ ស្មាតហ្វូន iPhone 17 និង iPhone 17 Air អាចនឹងមានការដាក់អោយប្រើប្រាស់នូវល្បឿនអេក្រង់កម្រិត 120Hz refresh rate ដូចម៉ូដែល Pro អញ្ចឹងដែរ ប៉ុន្តែមិនមានបច្ចេកវិទ្យា ProMotion display នោះទេ។
Article image
សម្រាប់មុខងារ ProMotion នេះ គឺមានការផ្តោតទៅលើ variable refresh rate ដែលបានអនុញ្ញាតអោយស្មាតហ្វូន iPhone Pro អាចធ្វើការផ្លាស់ប្តូរពី 1Hz ទៅ 120Hz បាន ហើយបន្ថែមពីនេះ នៅលើម៉ូដែល Pro នេះក៏មានការបំពាក់នូវបច្ចេកវិទ្យា LTPO កម្រិតខ្ពស់ ជួយពង្រឹងទៅលើថាមពលថ្មប្រើប្រាស់បានយូរទៀតផង។ ដូច្នេះ សម្រាប់ការប្រើប្រាស់នូវអេក្រង់កម្រិត 120Hz នេះ នៅលើស្មាតហ្វូន iPhone 17 គឺពិតជានឹងធ្វើអោយស្មាតហ្វូនម៉ូដែលតម្លៃសមរម្យនេះ កាន់តែរលូនជាងមុនក្នុងការប្រើប្រាស់ និងលឿនជាងមុន។ ជាមួយនិងការផ្លាស់ប្តូរនេះ ត្រូវបានគេជឿជាក់ថា នឹងឆក់យកបេះដូងរបស់អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Apple នាពេលខាងមុខនេះ៕