ស្វែងរកពួកយើង:

iPhone 17 Air នឹងប្រើប្រាស់បន្ទះឈីប A19 Pro មាន GPU ទាបជាង iPhone 17 Pro

ដោយ

Koun Jab Luffy

13 សីហា 2025 12:42 ថ្ងៃត្រង់

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ iPhone 17 Air ដែលជាស្មាតហ្វូនជំនាន់ថ្មី  Apple កាន់តែកៀកខិតចូលមកដល់ថ្ងៃសម្ពោធជាផ្លូវការណ៌ នោលើទីផ្សារហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការអាប់ដែតច្រើនសម្រាប់អ្នកប្រើប្រាស់ ដែលក្នុងនោះមានដូចជា បន្ទះឈីបថ្មី ថាមពលថ្ម និងផ្នែកសំខាន់ៗជាច្រើន។
យោងតាមការបង្ហោះនៅលើ Weibo ចេញពីអ្នកទម្លាយ @FixedFocus បានបញ្ជាក់ថា iPhone 17 Air នឹងមានការបំពាក់នូវបន្ទះឈីប A19 Pro។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុននេះក៏នឹងមានការពង្រឹងទៅលើ CPU នៅលើស្មាតហ្វូនថ្មីនេះផងដែរ។ ប៉ុន្តែសម្រាប់ GPU ដែលមាននៅលើ iPhone 17 Air នឹងមានការប្រើប្រាស់នូវ 5-Core Graphics Processing ដែលមានកម្លាំងខ្សោយជាងម៉ូដែលផ្សេង។
សូមជំរាបថា ជាមួយនិងវត្តមានរបស់ iPhone 17 Pro ឆ្នាំនេះ ក្រុមហ៊ុន Apple នឹងមានការដាក់អោយប្រើប្រាស់នូវបន្ទះឈីប A19 Pro ដែលមាន 6-core CPU។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តការងារធ្ងន់ៗដូចជាការលេងហ្កេមនោះ គួរតែជ្រើសរើសម៉ូដែល Pro។ សម្រាប់ម៉ូដែល iPhone 17 Air ក្រុមហ៊ុន Apple នឹងធ្វើការទម្លាក់កម្លាំង GPU ទាបជាងម៉ូដែល Pro បន្តិច ដើម្បីធ្វើការឌីស្សាញរូបរាងស្មាតហ្វូននេះ អោយមានកម្រ៉ាស់ស្តើង។
Article image
ទាក់ទងនឹងកម្លាំងម៉ាស៊ីននេះ បើមើលទៅលើការលេងហ្គេមវិញ ប្រៀបធៀបជាមួយនិងស្មាតហ្វូនផលិតនៅប្រទេសចិន ដែលមានដូចជា Huawei, Honor និង Xiaomi គឺមានសមត្ថភាពខ្ពស់ជាង។ ប៉ុន្តែបើតាមការបញ្ជាក់ខាងលើនេះ និយាយថា ការកាត់បន្ថយនូវនូវកម្លាំង GPU នេះ គឺមិនមានផលប៉ះពាល់ខ្លាំងសម្រាប់ការបំពេញការងារនៅលើស្មាតហ្វូនថ្មីនេះទេ។ ដូច្នេះនេះគឺព័ត៌មានល្អមួយដែល iPhone 17 Air នឹងប្រើឈីប A19 Pro ពីព្រោះថា ឈីបនេះមានសមត្ថភាពខ្ពស់ជាងឈីប A19។