ស្វែងរកពួកយើង:

iPhone 17 Air នឹងមានគែមឌីស្សាញពីទីតានៀម ហើយនឹងមានកម្លាំងសាក 35W គ្រប់ម៉ូដែល

ដោយ

Koun Jab Luffy

20 កុម្ភៈ 2025 09:18 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឆ្នាំនេះ ការឌីស្សាញស្មាតហ្វូន iPhone ជំនាន់ថ្មីអាចនឹងមានការប្រែប្រួលខ្លាំង។ ថ្មីៗនេះ យើងក៏បានឃើញខ្លះៗហើយនូវការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីសម្រាប់ស្មាតហ្វូន iPhone 17 Air ក៏ដូចជាស្មាតហ្វូន iPhone 17 Pro ហើយនិង Pro Max ផងដែរ។ ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរទៅលើសមាសភាគជាច្រើន ដែលប្រើប្រាស់នៅលើស្មាតហ្វូនទាំង 4 ផងដែរ ក្នុងនោះ ក៏នឹងមានការបង្កើនទៅលើបច្ចេកវិទ្យាសាកល្បឿន wired charging ទៀតផង។
សម្រាប់វត្តមាន iPhone 17 Air ត្រូវគេនិយាយថា នឹងជំនួសទៅលើស្មាតហ្វូនម៉ូដែល Plus ។ ស្មាតហ្វូននេះនឹងមានការឌីស្សាញគែមទីតាញ៉ូមជំនួសអោយការប្រើប្រាស់នូវអាលុយមីញ៉ូម នេះបើតាមការបញ្ជាក់ចេញពីអ្នកវិភាគ Jeff Pu របស់ក្រុមហ៊ុន GF Securities។ ការប្រើប្រាស់នូវទីតាញ៉ូមនេះ គឺមានភាពធ្ងន់ជាង និងតម្លៃថ្លៃជាងអាលុយមីញ៉ូម ប៉ុន្តែវាមានភាពរឹងមាំជាងមុន ហើយនេះគឺជាហេតុផលដែលក្រុមហ៊ុន Apple បានជ្រើសរើសនូវសមាសភាគនេះ។ សម្រាប់ស្មាតហ្វូន Air អាចនឹងមានកម្រាស់ 5.5mm ខណៈពេលដែលការប្រើប្រាស់នូវអាលុយមីញ៉ូមអាចនឹងមានភាពធន់ខ្សោយជាងមិនអាចធន់ទៅនឹងការកាច់ពត់បានទេ។
ថ្មីៗនេះ អ្នកវិភាគ Ming-Chi Kuo បាននិយាយដែរថា ស្មាតហ្វូន Air នេះ នឹងមានការបញ្ចូលគ្នានៃលោហៈធាតុទីតានៀម និងអាលុយមីញ៉ូមទៅលើគែម។ តាមការបញ្ជាក់របស់ Pu ក៏បានអោយដឹង ស្មាតហ្វូន iPhone 17, 17 Pro និង 17 Pro Max នឹងមានគែមអាលុយមីញ៉ូម ។ បន្ថែមពីនេះ ស្មាតហ្វូន iPhone 17 series អាចនឹងក្លាយជាស្មាតហ្វូន carbon-neutral របស់ក្រុមហ៊ុន Apple (ក្រុមហ៊ុន Apple ចង់អោយផលិតផលទាំងអស់របស់ខ្លួនជា carbon-neutral នៅត្រឹមឆ្នាំ 2030 នេះ)។
Article image
ក្រុមហ៊ុន Apple មិនធ្លាប់ទម្លាយនូវកម្រិតនៃការសាកថ្មជាផ្លូវការសម្រាប់ស្មាតហ្វូន iPhone 16 series នោះទេ ប៉ុន្តែនៅក្នុងការតេស្តបង្ហាញថា ស្មាតហ្វូននេះ មានកម្លាំង 30W ។ សម្រាប់ស្មាតហ្វូនឆ្នាំ 2025 នេះ ក្រុមហ៊ុន Apple ចង់បង្កើននូវល្បឿននៃការសាកថ្មដល់ទៅ 35W ទៅលើគ្រប់ស្មាតហ្វូនទាំង 4 នេះ។ ទាក់ទងនឹងកម្លាំងសាកនេះ គឺនៅតែទាបជាងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung និង Google ដែលមានល្បឿនសាកថ្មលឿនជាង៕
iPhone 17 Air នឹងមានគែមឌីស្សាញពីទីតានៀម ហើយនឹងមានកម្លាំងសាក 35W គ្រប់ម៉ូដែល