ស្វែងរកពួកយើង:

iPhone 17 Plus អាចនឹងបន្ថយទំហំអេក្រង់ឲ្យនៅតូចជាង iPhone 15 Plus

ដោយ

Koun Jab Luffy

19 មេសា 2024 07:50 ព្រឹក

អាន 2 នាទី

Article image
នៅខណៈពេលដែលការទន្ទឹងរងចាំការមកដល់នៃទូរស័ព្ទ iPhone 16 Series នៅរយះពេលប៉ុន្មានខែខាងមុខទៀតនេះ ឃើញថា មានព័ត៌មានចចាមអារ៉ាមជាច្រើនបានធ្វើការទម្លាយចេញនូវព័ត៌មានទាក់ទងនឹងជំនាន់បន្ទាប់របស់ iPhone  គឺ iPhone 17 Series ដែលត្រូវបង្ហាញវត្តមាននៅឆ្នាំ 2025។
ដូចជានេះពេលនេះអីចឹង បើតាមអ្នកជំនាញផ្នែកអេក្រង់លោក Ross Young មកពីស្ថាប័ន Display Suply Chain Consultant បានធ្វើការបង្ហោះនៅលើគណនី X (Twitter) របស់លោកទាក់ទងនឹងទំហំអេក្រង់ដែលនឹងត្រូវបំពាក់នៅលើ iPhone 17 Plus។ បើតាមការបង្ហើបនៅលើគណនី X លោក Young បាននិយាយថា អេក្រង់របស់ iPhone 17 Plus នឹងមានទំហំតូចជាអេក្រង់របស់ iPhone 15 Plus បច្ចុប្បន្នដែលមានទំហំ 6.7-inch ប៉ុន្តែអ្នកជំនាញរូបនេះមិនបានបញ្ជាក់លម្អិតពីទំហំអេក្រង់របស់ iPhone 17Plus នោះទេ។
បច្ចុប្បន្ននេះអេក្រង់របស់ iPhone 15 Plus គឺមានទំហំប៉ិនគ្នានឹងអេក្រង់របស់ iPhone 15 Pro Max។ ហើយប្រសិនបើការលើកឡើងរបស់លោក Ross Young ជាការពិតមែននោះ មានន័យថា Apple នឹងបន្ថយទំហំអេក្រង់របស់ iPhone ម៉ូដែល Plus ឲ្យមានទំហំតូចជាងម៉ូដែល Pro Max ដោយត្រូវចាប់ផ្តើមពីជំនាន់ iPhone 17 Plus ដែលចេញនៅឆ្នាំក្រោយនេះទៅ។
Article image
ទោះជាយ៉ាងណា បើតាមប្រភពដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា Apple នឹងធ្វើការបង្កើនទំហំអេក្រង់របស់ iPhone 16 Pro និង iPhone 16 Pro Max ដែលចេញនៅចុងឆ្នាំនេះ ដោយក្នុងនោះ iPhone 16 Pro នឹងមានអេក្រង់ទំហំ 6.3-inch ធំជាង និង iPhone 16 Pro Max នឹងមានអេក្រង់ទំហំ 6.9-inch ធំជាង iPhone 15 Pro និង Pro Max ប្រមាណ 0.2-inch៕
iPhone 17 Plus អាចនឹងបន្ថយទំហំអេក្រង់ឲ្យនៅតូចជាង iPhone 15 Plus