ស្វែងរកពួកយើង:

iPhone 17 Pro និង 17 Pro Max ពិតមានការអាប់ដែតខ្លាំង និងមានភាពទាក់ទាញមែនទែន

ដោយ

Koun Jab Luffy

10 កញ្ញា 2025 05:17 ល្ងាច

អាន 4 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro និង iPhone 17 Pro Max របស់ខ្លួនដូចការគ្រោងទុកមែន ដោយឆ្នាំនេះគ្រប់ម៉ូដែលគឺមានការអាប់ដែតខ្លាំងមែនទែន។ ជាមួយិនងវត្តមានម៉ូដែល Pro ទាំងពីរនេះ គឺមានការឌីស្សាញរូបរាបថ្មី ហើយថែមទាំងមានការបំពាក់នូវស៊ុម Aluminum ហើយនឹងមានការដាក់បញ្ចូលនូវប្រព័ន្ធត្រជាក់ទប់ការឡើងកំដោះ រួមនិងការអាប់ដែតទៅលើបន្ទះឈីបថ្មី A19 Pro ទៀតផង។
iPhone 17 Pro មានអេក្រង់ទំហំ 6.3-អ៊ីងកញ្ចក់ Super Retina XDR OLED display គាំទ្រនូវការបង្ហាញចេញបានទំហំ 2622×1206 pixels ខណៈដែលម៉ូដែល iPhone 17 Pro Max មានអេក្រង់ទំហំ 6.9-អ៊ីងបង្ហាញចេញបានកម្រិត 2868×1320 pixels ហើយអេក្រង់ស្មាតហ្វូនទាំងពីរនេះ គឺមានការគាំទ្រនូវបច្ចេកវិទ្យា ProMotion ដែលមានទ្រទ្រង់បានជាមួយល្បឿនដល់ទៅ 120Hz refresh rate, HDR, True Tone រួមនិងមុខងារ Always-On ទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏មានការបង្កើននូវកម្រិតពន្លឺដល់ទៅ 3000nits ហើយនិងមានមានការបន្ថែមនូវស្រទាប់ការពារ Ceramic Shield 2 ទាំងនៅលើអេក្រង ខាងមុខ និងខ្នងក្រោយផងដែរ។ ស្រទាប់នេះ នឹងអាចជួយទប់ស្កាត់ស្នាមប្រឡាក់ និងការឆ្កូតបានមួយកម្រិតថែមទៀតផង។
Article image
iPhone 17 Pro និង 17 Pro Max ត្រូវបានក្រុមហ៊ុន Apple ដាក់អោយដំណើរការនៅលើបន្ទះឈីប A19 Pro កម្រិត 3nm ដូចគ្នា ដែលនៅលើឈីបនេះ គឺមាន 6-core CPU, 6-core GPU និង 16-core Neural Engine ហើយថែមទាំងមានការទ្រទ្រង់នូវមុខងារ ray tracing ក៏ដូចជាការបង្កើនល្បឿនទៅលើដំណើរការបានលឿនជាងមុន 40% ទៀតផង។។ អ្វីដែលពិសេសនោះ នៅលើម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវប្រព័ន្ធ vapor chamber cooling system និងមានតួអាលុយមីនីញ៉ូម ដែលជួយទប់ការឡើងកំដៅនៅលើ iPhone ថ្មីនេះ បានយ៉ាងល្អផងដែរ។ ការបន្ថែមនូវប្រព័ន្ធត្រជាក់នេះ នឹងជួយ iPhone 17 Pro និង 17 Pro Max អាចលេងហ្គេម AAA gaming និងការផលិត video production រួមនិងការគណនា AI នៅលើស្មាតហ្វូននេះបានកាន់តែរលូន។
Article image
iPhone 17 Pro Series ដែលមានវត្តមាននៅពេលនេះ គឺបំពាក់នូវប្រព័ន្ធប្រតិបត្តិការ iOS 26 ដែលមានការឌីស្សាញនូវ Liquid Glass interface និងមុខងារ AI ថ្មីៗជាច្រើន។ បន្ថែមពីនេះ Apple Intelligence ក៏មានដាក់បញ្ចូលនូវ Tools ជាច្រើនដូចជា Live Translation, Genmoji, Writing Tools និង Visual Intelligence សម្រាប់ជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃមកជាមួយស្រាប់ថែមទៀតផង។
Article image
iPhone 17 Pro គឺមានការបំពាក់នូវកាមេរ៉ាទំហំ 48MP ចំនួន 3 គ្រាប់ ដែលមានឡែន wide, ultra-wide និងឡែនថ្មី telephoto lens។ សម្រាប់ telephoto lens គឺមានការទ្រទ្រង់នូវការហ៊្សូមបាន 4x និង 8x optical zoom ហើយនិងមានពង្រីកសិនស័រធំជាងមុនដល់ទៅ 56%។ ជាមួយគ្នានេះក៏មានការបន្ថែមមុខ Photonic Engine ដែលជួយគណនា និងកែប្រែរូបភាពបានកាន់តែសំបូរបែប ហើយជាពិសេស ការថត low-light គឺ detail បានច្បាស់តែម្តង។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 18MP នៅចំណ្តាល ហើយនិងមាន square sensor និង wider field of view រួមនិងមុខងារ dual capture សម្រាប់ផលិតវីដេអូទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយព្រមគ្នាបានទៀតផង។ សម្រាប់ការថតវីដេអូ អាចធ្វើបានកម្រិត ProRes RAW, Apple Log 2, 4K120fps Dolby Vision និងមាន genlock ផងដែរ។
Article image
និយាយពីសមត្ថភាពនៃការប្រើប្រាស់ម៉ូដែល Pro Max គឺអាចមើលវីដេអូបានចំនួន 39 ម៉ោង ខណៈដែលម៉ូដែល Pro អាចមើលបាន 33 ម៉ោង ហើយស្មាតហ្វូនទាំងពីរសាកថ្ម 50% fast charging ជាមួយនិងឆ្នាំងសាក Apple 40W Dynamic Power Adapter គឺប្រើពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះស្មាតហ្វូននេះក៏មាន Wireless charging តាមរយៈ magSafe និង Qi2 កម្លាំង 25W ផងដែរ។ មួយវិញទៀត ក្រុមហ៊ុន Apple ក៏បានដាក់មកជាមួយនូវ IP68 សម្រាប់ការពារទឹក និងធូលី រួមនិង Action Button ហើយនិង Camera Controls ទៀតផង។ សម្រាប់ការភ្ជាប់នៅលើស្មាតហ្វូនទំាងពីរនេះ គឺំាន Wi-Fi 7, Bluetooth 6, dual-frequency GPS ជាមួយនិង NavIC support, Ultra Wideband Gen 2 ហើយនិងបន្ទះឈីប N1 wireless។
Article image
iPhone 17 Pro មានតម្លៃចាប់់ពីរ $1,099 ទៅលើទំហំ 256GB និងតម្លៃ $1,299 ទៅលើទំហំ 512GB ហើយនឹងតម្លៃ $1,499 ទៅលើទំហំ 1TB។ សម្រាប់ iPhone 17 Pro Max មានតម្លៃចាប់ពី $1,199 ទៅលើទំហំ 256GB និងតម្លៃ $1,399 ទៅលើទំហំ 512GB ហើយនិងតម្លៃ $1,599 ទៅលើទំហំ 1TB ខណៈដែលទំហំ 2TB មានតម្លៃ  $1,999។
iPhone 17 Pro និង 17 Pro Max ពិតមានការអាប់ដែតខ្លាំង និងមានភាពទាក់ទាញមែនទែន