ស្វែងរកពួកយើង:

iPhone 17 Pro មានឌីស្សាញថ្មីមិនធ្លាប់ឃើញពីមុនមកនោះទេ!

ដោយ

Koun Jab Luffy

09 កក្កដា 2025 08:30 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការលេចធ្លាយនូវរូបភាព renders ថ្មីរបស់ iPhone 17 Pro និង Pro Max នៅលើអនឡាញ ដោយបានបង្ហាញនូវការឌីស្សាញដែលគួរអោយចាប់អារម្មណ៍បំផុត។ តាមរយៈរូបភាពនេះ គឺក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវកាមេរ៉ា dynamic ហើយក៏មានការផ្លាស់ប្តូរទីតាំងឡូហ្គោថ្មីរបស់ Apple នៅខាងក្រោយ ដែលនេះ គឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple។
តាមការទម្លាយរបស់ MajinBuOfficial នៅលើបណ្តាញសង្គម X គឺបានធ្វើការចែករំលែកនូវរូបភាព Renders របស់ស្មាតហ្វូន iPhone 17 Pro និង Pro Max នេះហើយ ដោយមានការទម្លាយនូវរូបភាពយ៉ាងច្បាស់របស់ស្មាតហ្វូនលំដាប់ថ្នាក់ Flagship នេះ។ ប្រភពនានាបាននិយាយថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវគែមអាលុយមីញ៉ូម ហើយវាអាចនឹងមានទម្រង់ lens modules ចតុកោណកែង ដែលក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវ 3-lens និងភ្លើង LED Flash ។
នៅខាងក្រោមកាមេរ៉ានេះ រូបភាព Render នេះ ក៏មានការបង្ហាញនូវ MagSafe magnetic charging ធ្វើពីកញ្ចក់ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺទីតាំងនៃឡូហ្គោ Apple តែម្តង។ ក្រុមហ៊ុនបច្ចកវិទ្យាយក្សរបស់អាមេរិកនេះ ត្រូវបានគេមើលឃើញថា អាចនឹងផ្លាស់ប្តូរទីតាំងនៃម៉ាកយីហោ Apple នៅលើផ្នែកខាងក្រោយរបស់ iPhone 17 series ដោយសារតែ ក្រុមហ៊ុន Apple ត្រូវការតម្លើងនូវ  MagSafe ។
Article image
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ធ្លាប់ត្រូវបានគេរិះគន់ដោយសារតែគ្មានភាពច្នៃប្រឌិតទៅលើ iPhone នេះផងដែរ។ ជាមួយនិងម៉ូដែលនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុនបានប្រើប្រាស់នូវកាមេរ៉ារូបរាងការ៉េនៅខាងក្រោយដែលមានការ upgrade ពីស្មាតហ្វូន iPhone X កន្លងមក។ ទោះជាមានការទម្លាយបែបនេះក៏ដដោយ ក្រុមហ៊ុន Apple ក៏អាចនឹងធ្វើការផ្លាស់ប្តូរទៅលើការឌីស្សាញស្មាតហ្វូន iPhone ថ្មីនេះផងដែរ នៅក្នុងការប្រកាសជាផ្លូវការរបស់ខ្លួន។ ប៉ុន្តែសម្រាប់រូបភាពនេះ អាចនឹងក្លាយជាផ្នែកមួយនៃការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ iPhone ជំនាន់ថ្មីនេះក៏ថាបាន៕