ស្វែងរកពួកយើង:

iPhone 17 Pro មួយចំនួនចាប់ផ្តើមមានបញ្ហាទៅលើការប្រែពណ៌នៅលើខ្នងក្រោយ!

ដោយ

Koun Jab Luffy

19 តុលា 2025 02:24 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ មានការបង្ហោះចេញពីអ្នកប្រើប្រាស់ជាច្រើននៅលើ Reddit ដែលរាយការណ៍អំពីបញ្ហានៃការប្រែពណ៌ចម្លែកនៅលើស្មាត ហ្វូន iPhone 17 Pro និង 17 Pro Max ដែលមានពណ៌ទឹកក្រូច។ តាមរយៈនៃព័ត៌មានេះ មានករណីប្រែពណ៌របស់ស្មាតហ្វូននេះត្រូវបានអ្នកប្រើប្រាស់ជាច្រើនបានបញ្ចេញនូវបញ្ញានេះ។
ប៉ុន្តែបើមើលទៅលើព័ត៌មាននេះ គឺមិនត្រឹមតែពណ៌ទឹកក្រូច Cosmic Orange នោះទេ ប៉ុន្តែដោយបញ្ហាក៏មានអ្នកប្រើប្រាស់មួយចំនួនទៀត រាយការណ៍អំពីបញ្ហាពណ៌ប្រែរបស់ស្មាតហ្វូន iPhone 17 Pro និង 17 Pro Max ពណ៌ខៀវ Deep Blue ផងដែរ។
Article image
តាមរូបភាពខាងលើនេះ ត្រូវបានគេនិយាយថា ហាក់ដូចជាកើតឡើងនៅលើ Camera Island ហើយក៏បន្តចាប់ផ្តើមរាលដាលទៅកាន់តួខ្លួនអាលុយមីញ៉ូមទាំងមូលរបស់វា ខណៈពេលដែលកញ្ចក់ Matte Glass ដែលនៅកណ្តាលនោះមិនមានបញ្ហានោះទេ។ នៅក្នុងនោះ មានអ្នកប្រើប្រាស់មួយចំនួនបានបញ្ជាក់ថា បញ្ហានេះ គឺកើតឡើងដោយសារតែ UV Light ។ មនុស្សភាគច្រើននិយាយថា ស្មាតហ្វូន iPhones របស់ពួកគេចាប់ផ្តើមប្រែពណ៌ក្រោយការប្រើប្រាស់នៅខាងក្រៅក្រោមព្រះអាទិត្យ។
Article image
រូបភាពពណ៌ទឹកក្រូច Cosmic Orange នេះ ត្រូវបានគេមើលឃើញថា បានប្រែពណ៌ទៅជា Rose Gold នៅពេលដែលអ្នកប្រើប្រាស់នៅក្រោមព្រះអាទិត្យ ដែលនេះ គឺជាបញ្ហាដែលអ្នកប្រើប្រាស់បានរាយការណ៍។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរនូវស្មាតហ្វូនដែលមានបញ្ហានេះ ជាមួយនឹងស្មាតហ្វូនថ្មី ឬយ៉ាងណានោះទេសម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាប្រែពណ៌ខាងលើនេះ៕
Article image
iPhone 17 Pro មួយចំនួនចាប់ផ្តើមមានបញ្ហាទៅលើការប្រែពណ៌នៅលើខ្នងក្រោយ!