
បច្ចុប្បន្ននេះ កាមេរ៉ាខាងមុខត្រូវបានគេមើលឃើញថា បានជាផ្នែកដ៏សំខាន់មួយសម្រាប់ស្មាតហ្វូនសម្រាប់ធ្វើការថតរូបភាព Selfie និងការថតវីដេអូខ្លីៗ។ បន្ទាប់ពីការអាប់ដែតទៅលើកាមេរ៉ានៅខាងក្រោយអោយមានសមត្ថភាពខ្លាំងហើយនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនក៏មិនភ្លេចអាប់ដែតទោលើកាមេរ៉ានេះផងដែរ។ ជាក់ស្តែងក្រុមហ៊ុន Apple ពេលនេះ ក៏បានចេញញនូវម៉ូដែលថ្មី ដែលមានការពង្រឹងទៅលើសមត្ថភាពរបស់កាមេរ៉ាមុខដូចគ្នា ហើយក៏បានក្លាយជាស្តេចកាមេរ៉ាខាងមុខទៀតផង។
យោងតាមការបញ្ជាក់ពីចំណាត់ថ្នាក់ចុងក្រោយបំផុតរបស់ស្ថាប័ន DxOMark បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro បានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ ដោយអាចយកឈ្នះក្រុមហ៊ុន Honor និង Google ថែមទៀតផង។ ការប្រើប្រាស់នូវសិនស័រ Square-Sensor ថ្មីរបស់ក្រុមហ៊ុន Apple បានផ្លាស់ប្តូរទៅលើរបៀបនៃការថតរបស់អ្នកប្រើប្រាស់កាន់តែអស្ចារ្យ។ ស្មាតហ្វូន iPhone 17 Series មាន iPhone 17 ដល់ 17 Pro Max គឺមានការ upgrade ច្រើននៅក្នុងឆ្នាំនេះ ទៅលើកាមេរ៉ាខាងមុខ ដែលមានទំហំ 18MP មាន Aperture f/1.9 គាំទ្រជាមួយនឹង Square sensor ទៀតផង។

សិនស័រនេះ គឺបានមកជំនួសទៅលើកាមេរ៉ា 12MP ដែលមាននៅលើស្មាតហ្វូន iPhone 16 Pro ហើយកាមេរ៉ាថ្មីនេះ មិនធ្លាប់មាននៅលើស្មាតហ្វូនពីមុនមកនោះទេ ដោយសារតែសិនស័រនេះ មានសមត្ថភាពក្នុងការ switch ទៅលើការថតប្រភេទ portrait និង landscape បានយ៉ាងងាយស្រួល។ តាមការតេស្តពីស្ថាប័ន DxOMark បានបង្ហាញថា ស្មាតហ្វូន iPhone 17 Pro នេះមានពិន្ទុដល់ទៅ 154 ខ្ពស់ជាង iPhone 16 Pro និង Honor Magic6 Pro ដែលមានពិន្ទុត្រឹមតែ 151 ប៉ុណ្ណោះ។ មើលទៅលើ iPhone 15 Pro មានពិន្ទុ 149 ខណៈ Google Pixel 9 Pro XL មានពិន្ទុ 148 ។ នៅពេលនេះ ក្រុមហ៊ុន Apple ស្ថិតនៅកំពូលតារាងនៃបញ្ជីស្តេចថតរូបភាព Selfie នេះ។

ប្រភពខាងលើនេះ បន្តថា ការពង្រឹងនេះ គឺបានកើតចេញពីផ្នែក hardware និង image processing របស់ក្រុមហ៊ុន Apple ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានការពង្រឹងបានប្រសើរទៅលើផ្នែក exposure balance, dynamic range និង color tones បានល្អជាងមុន។ យ៉ាងណាមិញ សម្រាប់ការថត Low-light selfies ក៏មានគ្រាប់ noise ខ្លះដែរ ប៉ុន្តែនេះ គឺជាការវិវត្តន៍ដ៏អស្ចារ្យមួយទៀតរបស់ក្រុមហ៊ុន Apple ទៅលើកាមេរ៉ាខាងមុខនេះ៕
