ស្វែងរកពួកយើង:

iPhone 17 Pro អាចនឹងមានជម្រើសពណ៌ថ្មីចំនួន 3 បន្ថែមទៀត

ដោយ

Koun Jab Luffy

08 តុលា 2024 05:16 ល្ងាច

អាន 2 នាទី

Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូន iPhone 16 Series កាលពីពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញនូវជម្រើសពណ៌ឆើតជាច្រើនសម្រាប់ម៉ូដែលស្តង់ដារ និងម៉ូដែល Plus ប៉ុន្តែសម្រាប់ iPhone 16 Pro Series គឺមិនត្រូវបានបន្ថែមពណ៌ថ្មីនោះទេ។ យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះបាននិយាយថា ម៉ូដែល Pro ដែលចេញនៅឆ្នាំក្រោយអាចនឹងមានពណ៌ថ្មីៗ និងសម្រស់ឆើតៗទៀតផង។
បើតាមការចែកចាយព័ត៌មានរបស់លោក Majin Bu បានបង្ហាញថា iPhone 17 Pro ដែលនឹងបង្ហាញវត្តមាននៅឆ្នាំក្រោយនេះ គឺនឹងអាចនឹងមានពណ៌ថ្មីបន្ថែមរួមមានដូចជា Teal Titanium, Green Titanium និង Dark Green Titanium។ ខណៈដែលមិនទាន់មានការបញ្ចេញនូវព័ត៌មានច្បាស់ពីពណ៌ខាងលើនេះសម្រាប់ស្មាតហ្វូនជំនាន់ថ្មី iPhones 17 Pro Series នោះ អ្នកទម្លាយរូបរនេះ បាននិយាយថា ស្មាតហ្វូននេះ គឺនឹងបង្ហាញខ្លួនជាមួយនិង Teal Titanium។ ការលើកឡើងបែបនេះ គឺដោយសារតែ iPhone 16 និង iPhone 16 Plus បានបង្ហាញខ្លួនជាមួយពណ៌ស្រដៀងគ្នានេះរួចមកហើយ។
គួរបញ្ជាក់ថា ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូន iPhone 17 Pro Max គឺនឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ iPhone ដែលមានការប្រើប្រាស់នូវកាមេរ៉ាក្រោយទំហំ 48MP ចំនួន 3 គ្រាប់ផងដែរ។ បន្ថែមពីនេះនៅលើ iPhone 17 Series នេះក៏អាចនឹងមានវត្តមានជាមួយស្មាតហ្វូនជំនាន់ថ្មី ដែលមានឈ្មោះថា ‘Air’ ឬ ‘Slim’ ផងទៀតផង។  ក្រុមហ៊ុន Apple ក៏នឹងមានការតម្លើងនូវមុខងារ AI ជាច្រើននៅលើបន្ទះឈីប ហើយនឹងមានរ៉េមទំហំ 12GB ផងដែរ។
iPhone 17 Pro អាចនឹងមានជម្រើសពណ៌ថ្មីចំនួន 3 បន្ថែមទៀត