
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់នៅលើស្មាតហ្វូន iPhone 17 Pro Max និងមានកាមេរ៉ា Telephoto zoom ចុងក្រោយបំផុតថែមទៀតផង។ តាមរយៈសមិទ្ធិផលថ្មីនេះ នឹងធ្វើអោយក្រុមហ៊ុន Samsung ខិតខំបន្ថែមទៀតក្នុងការពង្រឹងទៅលើសមត្ថភាពកាមេរ់ារបស់ខ្លួន។ ថ្មីៗនេះ មានការទម្លាយថាការ Zoom Telephoto នៅលើ Samsung Galaxy S25 Ultra គឺហាក់បីជាទាបជាងស្មាតហ្វូន iPhone 17 Pro Max។ យោងតាមអ្នកទម្លាយ UniverseIce បានទម្លាក់នូវគំរូ Telephoto នៅលើបណ្តាញសង្គម X ដោយមានការទម្លាយអំពីភាពខុសគ្នានៃការថតកាមេរ៉ារបស់ iPhone 17 Pro Max និង Galaxy S25 Ultra។
តាមរូបនេះ មានការបញ្ជាក់ថា iPhone 17 Pro Max អាចយកឈ្នះទៅលើកម្រិតការ zoom បានទៅលើ Galaxy S25 Ultra នេះ។ អ្នកទម្លាយខាងលើនេះ បន្ថែមថា ក្រុមហ៊ុន Apple មិនត្រឹមតែឈ្នះទៅលើភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung នោះទេ ការមេរ៉ាក៏អាចនឹងនាំមុខដែរ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នៅតែពឹងផ្អែកទៅលើបច្ចេកវិទ្យាកាមេរ៉ាដែលហួសសម័យកាល (Outdoor)។

អ្នកទម្លាយនេះបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung នៅមិនទាន់ផ្តល់នូវអ្វីដែលថ្មីទៅលើកាមេរ៉ា Telephoto នោះទេ។ គិតចាប់ពី S23 Ultra ទៅដល់ S25 Ultra គឺមានពេលដល់ទៅ 2 ឆ្នាំក្នុងការពង្រឹងទៅលើសមត្ថភាពកាមេរ៉ានេះ ប៉ុន្តែចុងក្រោយវានៅតែមិនអាចយកឈ្នះក្រុមហ៊ុន Apple បាន។

តាមរយៈការថតរូបភាពទាំងនេះ អ្នកទម្លាយនេះ ក៏បានទម្លាយអំពីសមត្ថភាពនៃការថតកម្រិត 4x, 5x, 8x និង 10x Zoom នៅលើស្មាតហ្វូន Galaxy S25 Ultra និង iPhone 17 Pro Max នេះ។ តាមការប្រៀបធៀប ការថតចេញពី iPhone 17 PRO Max គឺនៅតែមានគុណភាពដូចគ្នា ខណៈពេលដែលលទ្ធផលនៃស្មាតហ្វូន Galaxy S25 Ultra គឺមានភាពស្រអាប់ខុសៗគ្នា។ ស្មាតហ្វូន iPhone 17 Pro Max នេះមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP +48MP periscope telephoto + 48MP ultrawide-angle ហើយក៏ទ្រទ្រង់នូវ ToF 3D LiDAR scanner ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 18MP។

សម្រាប់ស្មាតហ្វូន Galaxy S25 Ultra នេះមានកាមេរ៉ា 4 គ្រាប់ដែលមានទំហំ 200MP + 10MP telephoto (3x) + 50MP periscope telephoto (5x) + 50MP ultrawide-angle ។ ក្រុមហ៊ុន Samsung នៅតែបន្តក្នុងការប្រើប្រាស់នូវកាមេរ៉ា 10 MP Telephoto Lens ដែលហាក់ដូចជាហួសសម័យកាលហើយ!
