ស្វែងរកពួកយើង:

iPhone 17 Pro Series ត្រូវគេទម្លាយថា នឹងមានភាពងាយស្រួលដោះថ្មជាងម៉ូដែលមុន

ដោយ

Koun Jab Luffy

12 តុលា 2024 09:20 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការប្រកាសដាក់លក់ជាផ្លូវការណ៌អស់រយៈពេលខ្លីរួចមក នៅពេលនេះ iPhone 16 Series ត្រូវបានគេបញ្ចេញនូវព័ត៌មានផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះជាច្រើន។ ជាក់ស្តែងនៅថ្ងៃនេះ មានកាបញ្ជាក់ថា ថាមពលថ្មនៅលើស្មាតហ្វូន iPhone 16 និង iPhone 16 Plus ថ្មីនេះ គឺមានការបំពាក់នូវកាវប្រភេទថ្មីមួយ ដែលអាចប្រើប្រាស់ជាមួយនឹងកម្លាំងភ្លើងវ៉ុលទាបមានថាមពលថ្មត្រឹមតែ 9V ប៉ុណ្ណោះ។
ហើយសម្រាប់ថាមពលថ្មនៅលើស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max វិញ គឺត្រូវបានក្រុមហ៊ុន Apple ដាក់អោយប្រើប្រាស់នូវកាវប្រភេទ Stretch-Release Adhesive Pull Tabs ដែលដូចទៅនឹងម៉ូដែលមុនអញ្ចឹង។ យោងតាមការបែកធ្លាយនៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយនិយាយថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro Series ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ គឺនឹងមានភាពងាយស្រួលក្នុងការដោះថាមពលថ្មជាងមុន។
Article image
បើតាមការបង្ហោះនៅក្នុងប្លុកមួយ ដែលបញ្ចេញដោយអ្នកទម្លាយ Majin Bu បានបញ្ជាក់ថា នៅឆ្នាំក្រោយនេះ ដំណើរការនៃការដកថ្មដោយប្រើប្រាស់នូវអគ្គិសនីនេះ គឺនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max តែម្តង។ ទាក់ទងនឹងរឿងនេះ អ្នកទម្លាយរូបនេះ ក៏បានចែករំលែករូបភាពនៃការប្រើប្រាស់កាវថ្មីទៅលើស្មាតហ្វូនដែលមានទំហំ 4 ខុសៗគ្នានេះ ផងដែរ។ រូបភាពខាងលើនេះ ត្រូវបានគេព្យាករណ៌ថា អាចជាម៉ូដែលទាំង 4 របស់ iPhone 17 Series។ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា នឹងបង្ហាញចេញ iPhone 17 series នៅខែកញ្ញាឆ្នាំក្រោយ៕
iPhone 17 Pro Series ត្រូវគេទម្លាយថា នឹងមានភាពងាយស្រួលដោះថ្មជាងម៉ូដែលមុន