
យោងតាមការធ្វើតេស្តប្រព័ន្ធកាមេរ៉ាពីស្ថាប័ន DxOMark នាពេលនេះ បានបង្ហាញថា iPhone 17 Pro ដែលទើបនឹងមានការដាក់សម្ពោធជាផ្លូវការណ៌នាពេលថ្មីៗនេះ គឺមានឈរនៅលើលំដាប់ 3 នៅពីក្រោយ OPPO Find X8 Ultra និង Huawei Pura 80 Ultra។ បើតាមការបញ្ជាក់ពី DxOMark បានអោយដឹងថា iPhone 17 Pro (និង Pro Max) គឺបាននាំមុខទៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra ដែលជាម៉ូដែលមួយត្រូវបានគេទទួលស្គាល់ថា មានកាមេរ៉ាខ្លាំងបំផុត។
ជាមួយនិងការទទួលបាននូវពិន្ទុល្អនាពេលនេះ អាចនិយាយបានថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺពិតជាមានសមត្ថភាពខ្លាំង។ តាមរយៈនៃការធ្វើតេស្តការផលិតរូបភាពរបស់ស្មាតហ្វូននៅបញ្ជី DxOMark នេះ បានបង្ហាញថា iPhone 17 Pro ទទួលបាននូវពិន្ទុះ 168 ដោយនាំមុខទៅលើ Vivo X200 Ultra មានពិន្ទុ 167។

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple នេះ គឺមានសមត្ថភាពខ្ពស់ទៅលើ Dynamic Range និង Low-Light Performance។ បន្ថែមពីនេះនៅលើ DxOMark ក៏បានបង្ហាញនូវរូបភាពដែលថតដោយស្មាតហ្វូនជំនាន់ថ្មីនេះ ហើយនឹងមានការប្រៀបធៀបជាមួយនិងស្មាតហ្វូនរបស់ Vivo និង Huawei ផងដែរ។

ទាក់ទងជាមួយនិងការផលិតវីដេអូវិញ iPhone 17 Pro គឺមានពិន្ទុខ្ពស់ជាងជំនាន់មុន iPhone 16 Pro Max។ ជាមួយគ្នានេះ អ្នកធ្វើតេស្តក៏បានសសើរទៅលើការប្រើប្រាស់ Exposure នៅលើស្មាតហ្វូននេះ ហើយនិងការគ្រប់ទៅលើ white balance ព្រមជាមួយនិងការថតមុខងារ HDR បាន Smooth បើទោះបីជាមានពន្លឺប្រែប្រួលក៏ដោយ។ បន្ថែមពីនេះ នៅលើស្មាតហ្វូន iPhone 17 Pro នេះ ក៏មានការពង្រីកកាមេរ៉ាតេឡូហ្វូតូទំហំដល់ទៅ 48MP ដែលជួយអោយការថតបែបហ៊្សូម និងការថរជិតៗ បានកាន់តែល្អទៀតផង។
