ស្វែងរកពួកយើង:

iPhone 17 Pro ត្រូវគេទម្លាយថា នឹងមានមេម៉ូរីទំហំចាប់ពី 256GB ឡើងទៅ!

ដោយ

Koun Jab Luffy

11 សីហា 2025 08:06 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការទម្លាយចេញនូវព័ត៌មានស្តីលក្ខណៈសម្បត្តិទូទៅ និងជម្រើសពណ៌ ក៏ដូចជាការឌីស្សាញរូបរាងរបស់ iPhone 17 Series រួចមក ថ្មីៗនេះមានពាក្យចចាមអារ៉ាមថ្មីមួយបានទម្លាយអំពីការកើនឡើងតម្លៃទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ដែលគ្រោងនឹងធ្វើការសម្ពោធជាផ្លួវការណ៌នៅខែកញ្ញាខាងមុខនេះថែមទៀតហើយ។
ថ្ងៃនេះ បើអើលទៅលើការបែកធ្លាយថ្មីមួយបានបញ្ជាក់ថា iPhone 17 Pro អាចនឹងមានតម្លៃកើនឡើងជាងមុន $50 ប្រៀបធៀបជាមួយនិងជំនាន់មុន ដោយសារតែ Apple នឹងផ្តើមប្រើប្រាស់អង្គចងចាំទំហំចាប់ពី 256GB ឡើងទៅសម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ។ និយាយទៅទាក់ទងជាមួយនិងការបង្កើនទំហំ និងតម្លៃនេះ គឺធ្លាប់មានពាក្យចចាមអារ៉ាមជាយូរមកហើយ ប៉ុន្តែសម្រាប់ឆ្នាំ 2025 នេះ ក្រុមហ៊ុន Apple សម្រេចចិត្តក្នុងការបោះបង់ចោលនូវការប្រើប្រាស់ទំហំ 128GB នៅលើស្មាតហ្វូន iPhones Pro របស់ខ្លួនហើយ។
Article image
ដូច្នេះសម្រាប់ស្មាតហ្វូនiPhone 17 Pro ទំហំ 256GB នឹងមានការកើនឡើងថ្លៃជាងដល់ទៅ $50 ធៀបជាមួយនឹងស្មាតហ្វូន iPhone 16 Pro ទំហំ 256GB ។ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា អាចនឹងបង្ហាញនូវស្មាតហ្វូន iPhone 17 Series នៅក្នុងព្រឹត្តិការណ៍របស់ខ្លួនដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះ ហើយក៏មានការរំពឹងថា ក្រុមហ៊ុននេះ អាចនឹងបញ្ចេញនូវផលិតផលថ្មីៗជាច្រើនបន្ថែមទៀតនៅថ្ងៃទី 19 ខែកញ្ញានេះដូចគ្នា៕
iPhone 17 Pro ត្រូវគេទម្លាយថា នឹងមានមេម៉ូរីទំហំចាប់ពី 256GB ឡើងទៅ!