ស្វែងរកពួកយើង:

iPhone 17 Pro និង 17 Pro Max នឹងមានការកែប្រែជាមួយការបំពាក់នូវមុខងារថ្មីៗទាំងអស់នេះ

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2024 11:45 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅខណៈពេលដែលការបង្ហាញវត្តមានរបស់ទូរស័ព្ទ iPhone ជំនាន់ថ្មី គឺ iPhone 17 Pro និង 17 Pro Max មានរយះពេលប្រមាណជាជាង 10 ខែទៀត ក៏មានការទម្លាយព័ត៌មានទាក់ទងនឹងលក្ខណៈសម្បត្តិ និងគុណសម្បត្តិជាច្រើនរបស់ទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2025។ ដូចជានៅពេលនេះ គឺមានការទម្លាយចេញនូវលក្ខណៈសម្បត្តិថ្មីមួយចំនួនដែលរំពឹងថា នឹងមានបំពាក់នៅលើ iPhone 17 Pro Series។
-ប្រើស៊ុម Aluminum Frame: ដូចដែលយើងបានដឹងរួចហើយថា Apple បានប្រើប្រាស់ស៊ុមប្រភេទថ្មី គឺ Titanium Frame នៅលើម៉ូដែល iPhone 15 Pro និង iPhone 16 Pro Series ដែលចាប់ពីជំនាន់ iPhone X ដល់ iPhone 14 Pro គឺប្រើប្រាស់ស៊ុម Stainless steel frame។ ហើយបើតាមដំណឹងថ្មីនេះ Apple នឹងប្រើប្រាស់ស៊ុម Aluminum Frame នៅលើ iPhone 17 Pro Series ជាមួយនឹងពាសដោយសារធាតុ Aluminum និងកញ្ចក់ប្រភេទថ្មី។
-ប្តូរទម្រង់កាមេរ៉ាក្រោយៈ បើតាមរូបគំរូព្រាងដែលបានទម្លាយចេញមក បង្ហាញថាកញ្ចប់លែនកាមេរ៉ាក្រោយរបស់ iPhone 17 Pro Series គឺមានការផ្លាស់ប្តូរពីរាងបែបការ៉េ មកជារាងចតុកោងផ្តេកទទឹងតួរជិតគែមខាងលើវិញ ជាមួយនឹងការរចនាស៊ុមកាមេរ៉ាធំជាមួយសារធាតុ Aluminum។
-ប្រើបន្ទះឈីបជំនាន់ថ្មីៈ iPhone 17 Pro និង 17 Pro Max នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីបជំនាន់ថ្មី គឺ A19 Pro ដែលផលិតឡើងតាមខ្នាតស្តង់ដារ 3nm ថ្មីចុងក្រោយរបស់ TSMC។ ដែលបន្ទះឈីបជំនាន់ថ្មីនេះ នឹងធ្វើឲ្យ iPhone ជំនាន់ថ្មីនេះ មានសមត្ថភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់បានកាន់តែល្អប្រសើរជាងជំនាន់បច្ចុប្បន្ន។
-ប្រើឈីប Wi-Fi7 របស់ Apple ផ្ទាល់ៈ បើតាមប្រភពព័ត៌មានចុងក្រោយបាននិយាយថា Apple នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី Wi-Fi 7 ដែលរចនាផលិតឡើងដោយខ្លួនឯផ្ទាល់ជំនួសឲ្យឈីប Wi-Fi ដែលផ្គត់ផ្គង់ដោយ Broadcom។
-កាមេរ៉ាសែលហ្វីទំហំ 24MP: តាមប្រភពរបាយការណ៍ជាច្រើនបានលើកឡើងថា នៅលើជំនាន់ទូរស័ព្ទ iPhone 17 Series ទាំងអស់ គឺនឹងទទួលបានការបំពាក់សែនស័រកាមេរ៉ាសែលហ្វីទំហំដល់ 24MP ជំនួសឲ្យទំហំ 12MP ដែលប្រើនៅលើ iPhone 16 Series បច្ចុប្បន្ន។
-បង្កើនទំហំសែនស័រ Telephoto ដល់ 48MP: ព្រមជាមួយគ្នានេះនៅលើម៉ូដែល iPhone 17 Pro និង 17 Pro Max នឹងមានការបង្កើននូវទំហំសែនស័រកាមេរ៉ា Telephoto ឡើងដល់ 48MP ដែលបច្ចុប្បន្ន គឺមានទំហំ 12MP នៅលើ iPhone 16 Series ដូចនេះមានន័យថា នៅលើ iPhone 17 Pro Series នឹងមានសែនស័រកាមេរ៉ាក្រោយទាំងបីគ្រាប់ទំហំ 48MP ដូចៗគ្នា។
-បង្កើនទំហំរ៉េមធំដល់ 12GB: នៅលើ iPhone 17 Pro និង 17 Pro Max ត្រូវបានគេដឹងថា នឹងមានការបង្កើនទំហំរ៉េមឡើងដល់ 12GB ដើម្បីសម្រួលដល់ការប្រើប្រាស់ឲ្យកាន់តែមានភាពរលូនជាពិសេស គឺផ្តល់នូវភាពរលូនសម្រាប់ការប្រើប្រាស់ជាមួយកម្មវិធី Apple Intelligent (AI) តែម្តង។ បច្ចុប្បន្ននៅលើ iPhone 16 Series គឺមានរ៉េមទំហំ 8GB ប៉ុណ្ណោះ។
-បច្ចេកវិទ្យាអេក្រង់ Dynamic Island: សម្រាប់អេក្រង់របស់ iPhone 17 Pro Max ត្រូវបានគេដឹងថា នឹងកាត់បន្ថយទំហំ Dynamic Island ឲ្យនៅតូចស្លីមជាង iPhone 16 Pro Max ដើម្បីផ្តល់ភាពងាយស្រួលដល់ការដាក់នូវលេន “metalens” សម្រាប់មុខស្កែនមុន Face ID ឲ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជាងមុន។
ដូចនេះតើប្រិយមិត្តយល់ឃើញយ៉ាងណាដែរសម្រាប់មុខងារ និងលក្ខណៈសម្បត្តិថ្មីៗដែលរំពឹថា នឹងមាននៅលើ iPhone 17 Pro និង iPhone 17 Pro Max ដែលចេញនៅចុងឆ្នាំ 2025 ខាងមុខ៕
iPhone 17 Pro និង 17 Pro Max នឹងមានការកែប្រែជាមួយការបំពាក់នូវមុខងារថ្មីៗទាំងអស់នេះ