ស្វែងរកពួកយើង:

iPhone 17 Pro នឹងគ្មាការផ្លាស់ប្តូរទម្រង់ឌីស្សាញខ្នងក្រោយថ្មីបែប Two-Tone នោះទេ

ដោយ

Koun Jab Luffy

08 មេសា 2025 11:35 ថ្ងៃត្រង់

អាន 2 នាទី

Article image
ទូរស័ព្ទ iPhone 17 Pro និង 17 Pro Max ត្រូវបានគេរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរការរចនាដ៏ធំជាលើកដំបូងសម្រាប់ត្រកូល iPhone ម៉ូដែល Pro ក្នុងរយៈពេលជិតប្រាំពីរឆ្នាំ។ មានការបង្ហាញជាលើកដំបូង ជាមួយការផ្លាស់ប្តូរការឌីស្សាញថ្មីនៃម៉ូឌុលកាមេរ៉ាស្ថិតនៅលើ zone ដែលត្រូវបានកែលម្អដោយលាតពីគែមម្ខាងទៅគែមម្ខាង។
ស្របពេលដែលមានការទម្លាយចេញពីគំរូនៃការឌីស្សាញថ្មីនៃប្រព័ន្ធកាមេរ៉ារបស់ iPhone 17 Pro និង 17 Pro Max ជាមួយការរចនាបែប Two-Tone មួយរយះពេលកន្លងមកនេះ ស្រាប់តែនៅពេលនេះលោក Mark Gurman មកពីបណ្តាញសារព័ត៌មាន Bloomberg បានបញ្ជាក់ក្នុងពេលថ្មីៗនេះថា បច្ចុប្បន្ន Apple មិនមានគម្រោងក្នុងផ្លាស់ប្តូរការឌីស្សាញផ្នែកខ្នងក្រោយរបស់ iPhone បែបស្ទាយ Two-Tone Design នោះទេ។
តាមការបង្ហាញនៅគណនីរបស់លោក Mark Gurnam បានបង្ហាញពីការរចនាលែនកាមេរ៉ារបស់ iPhone 17 Pro នៅលើផ្ទៃពណ៌ខ្មៅមួយផ្នែកជិតគែមខាងលើនៃផ្ទៃខ្នងខាងក្រោយពណ៌ទឹកប្រាក់ ហើយលោក Mark បានបញ្ជាក់ច្បាស់ថា ការឌីស្សាញនេះ គឺនឹងមិនកើតមានឡើយសម្រាប់ iPhone ជំនាន់ថ្មីឆ្នាំ 2025 គឺ iPhone 17 Pro និង iPhone 17 Pro Max។ លោក Mark បានបញ្ជាក់ច្បាស់ៗថា ការឌីស្សាញផ្នែកកាមេរ៉ាបែប “Two-Toned black” នឹងមានសម្រាប់ iPhone 17 Pros ឡើយ ផ្ទុយទៅវិញ Apple នៅតែរក្សាការឌីស្សាញកាមេរ៉ាដូចជំនាន់ iPhone 16 Pros ដដែល។
Article image
ក្នុងឆ្នាំនេះ Apple ត្រូវបានគេដឹងថា មានគម្រោងក្នុងការផ្លាស់ប្តូរថ្មីក្នុងស្រឡាយទូរស័ព្ទ iPhone ជំនាន់ថ្មី ដោយក្នុងនោះ iPhone 17 Plus នឹងត្រូវបានជំនូសដោយម៉ូដែលថ្មី គឺ iPhone 17 Air ដែលមានកម្រាស់ស្តើងបំផុតក្នុងប្រវត្តិសាស្រ្ត iPhone។ ដូចនេះ Apple នឹងបង្ហាញចេញ iPhone ជំនាន់ថ្មី 4 ម៉ូដែលដូចមុនដដែល គឺ iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone 17 Air ដែលជាម៉ដែលថ្មីជំនូសឲ្យ iPhone 17 Plus។ ហើយ iPhone ទាំង 4 ម៉ូដែលនេះ គឺទទួលបានការបំពាក់នូវប៊ុតុងកាមេរ៉ានៅលើស៊ុមខាងស្តាំដូចៗគ្នា។ iPhone 17 Series នឹងមកដល់នៅក្នុងខែកញ្ញា ឆ្នាំ 2025៕
iPhone 17 Pro នឹងគ្មាការផ្លាស់ប្តូរទម្រង់ឌីស្សាញខ្នងក្រោយថ្មីបែប Two-Tone នោះទេ