ស្វែងរកពួកយើង:

iPhone 17 Pro នឹងពង្រឹងបន្ថែមទៅលើ Telephoto កាន់តែខ្លាំងជាងជំនាន់មុន

ដោយ

Koun Jab Luffy

27 តុលា 2024 03:31 រសៀល

អាន 2 នាទី

Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series កាលពីពេលថ្មីៗនេះ ត្រូវបានមើលឃើញថា Apple បានធ្វើការអាប់ដែតទៅលើផ្នែកជាច្រើន មិនថាផ្នែក Hardware និង Software នោះទេ។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺក្រុមហ៊ុន Apple បានសន្យាថា នាំយកនូវបច្ចេកវិទ្យា AI ជាច្រើនសម្រាប់ជួយសម្រួលដល់ដំណើរការរបស់ស្មាតហ្វូន ក៏ដូចជាការផលិតរូបភាពនិងវីដេអូផងដែរ។
ថ្មីៗនេះ បើតាមការធ្វើតេស្តកាមេរ៉ារបស់ស្មាតហ្វូន iPhone 16 Pro Max ពីសំណាក់ស្ថាប័ន DxOMark បានបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ាស្មាតហ្វូនរបស់ Apple គឺមានការពិបាកនៅក្នុងការប្រជែងជាមួយនិងប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនចិន។ ជាពិសេសគឺទៅលើឡែន Telephoto តែម្តង។ ជាមួយនិងកាមេរ៉ា Telephoto ទំហំ 12MP របស់ iPhone 16 Pro Max នេះ មានការចាប់រូបភាពបានលឿន ប៉ុន្តែវាថយនូវគុណភាពរូបភាពនៅពេលដែលអ្នកប្រើប្រាស់ធ្វើការទាញរូបភាពមកកាន់តែកៀក។
ទាក់ទងនឹងព័ត៌មាននេះ អ្នកវិភាគ Jeff Pu បានបញ្ជាក់មុននេះថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 17 Pro និង iPhone 17 Pro Max នឹងមានការបំពាល់នូវកាមេរ៉ា Periscope Telephoto ទំហំ 48-Megapixel និងកាមរ៉ាមុខទំហំ 24-Megapixel។ ជាមួយនិងការប្រើប្រាស់នូវទំហំ high-resolution telephoto នេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការពង្រឹងសមត្ថភាពទៅលើការចាប់រូបភាពបានច្បាស់ជាងមុនក្នុងកម្រិតហ៊្សូម 5x zoom។ សម្រាប់កាមេរ៉ាមុខដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Series ត្រឹមតែ 12MP ប៉ុណ្ណោះ ដូច្នេះជាមួយនិងការតម្លើងដល់ទំហំ 24-Megapixel នៅពេលខាងមុខនេះ នឹងរឹតតែធ្វើអោយស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro Series នឹងមានសមត្ថភាពចាប់រូបភាព Selfie បានកាន់តែល្អជាងមុន។
Article image
បន្ថែមពីលើប្រព័ន្ធកាមេរ៉ានេះ អ្នកវិភាគរបនេះ បានព្យាករណ៌ថា នៅលើ iPhone 17 Pro នឹងមានការបំពាក់នូវរ៉េមទំហំ 12GB ដែលខ្ពស់ជាងម៉ូដែលមុន iPhone 16 Pro models មានរ៉េមទំហំត្រឹមតែ 8GB ប៉ុណ្ណោះ។ ជាមួយគ្នានៅលើស្មាតហ្វូនថ្មីនេះក៏នឹងមានការតម្លើងរួចជាស្រេចនូវបច្ចេកវិទ្យា AI ផងដែរ។ អ្នកវិភាគរូពនេះបន្តថា iPhone 17 Pro Max ក៏នឹងមានគែមអេក្រង់កានតែតូចទៅលើ Dynamic Island ថែមទៀតផង។ ផ្អែកលើការទម្លាយខាងលើនេះ មានការសន្និដ្ឋានថា បច្ចេកវិទ្យាអេក្រង់ Dynamic Island នឹងមានទំហំតូចជាងអ្វីដែលយើងបានឃើនញនៅលើ iPhone 14 Pro Series នាពេលកន្លងមក។
iPhone 17 Pro នឹងពង្រឹងបន្ថែមទៅលើ Telephoto កាន់តែខ្លាំងជាងជំនាន់មុន