
iPhone 17 Pro គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដែលត្រៀមនឹងប្រកាសចេញនៅលើទីផ្សារខាងមុខនេះហើយ។សម្រាប់ម៉ូដែលនេះត្រូវគេរាយការណ៌ថា អាចនឹងទទួលបាននូវការ upgrade ទៅលើប្រព័ន្ធត្រជាក់ដូចអ្វីដែលយើងធ្លាប់បានឃើញនៅលើស្មាតហ្វូន Android អញ្ចឹង។ បើមើលតាមការបែកធ្លាយជាច្រើននាពេលថ្មីៗនេះ គឺមានការទម្លាយថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបន្ថែមនូវប្រព័ន្ធ vapor chamber cooling system ដើម្បីជួយសម្រួលដល់ការឡើងកំដៅនៅលើស្មាតហ្វូនរបស់ខ្លួន។
សូមជំរាបថា ដំណោះស្រាយនេះ ត្រូវបានបំពាក់នៅលើស្មាតហ្វូន Android ជាច្រើន និងស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការលេងហ្គេម បច្ចេកវិទ្យា AI និងការងារធំៗជាច្រើនទៀត។ សម្រាប់ដំណោះស្រាយ thermal solution នេះ គឺប្រើប្រាស់នូវសារធាតុរាវ និង condensation ដើម្បីអាចបំភាយកំដៅបានលឿន។ វាគឺមានប្រសិទ្ធិភាពខ្ពស់ជាងការប្រើប្រាស់នូវស្ពាន់ និង graphite sheets ដែលកំពុងតែប្រើប្រាស់នៅលើស្មាតហ្វូន iPhones ក្នុងពេលបច្ចុប្បន្ននេះ។
ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថា អាចនឹងធ្វើអោយមានភាពខុសគ្នាខ្លាំង។ បើតាមការបញ្ជាក់កន្លងមក អោយដឹងថា នៅក្នុងកំឡុងពេលនៃការធ្វើការងារធំៗនៅលើ iPhone 16 Pro ហើយឡើងកំដៅនោះ គឺបានធ្វើអោយមានការធ្លាក់ចុះនូវ GPU ដល់ទៅ 40% ឯណោះ។
iPhone 17 Pro ត្រូវបានគេរាយការណ៌ាថា អាចនឹងប្រើប្រាស់នូវបន្ទះឈីប A19 Pro រួមជាមួយនិងប្រព័ន្ធត្រជាក់ cooling System កាន់តែប្រសើរជាងមុន។ ការប្រើប្រាស់នូវ vapor chamber នេះ អាចកាត់បន្ថយទៅលើបញ្ហានៃការបំភាយកំដៅ បាននៅក្នុងកំឡុងពេលនៃការថតវីដេអូ 4K/8K video recordings ឬការងារ AI ជាច្រើនទៀត។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 19 នេះ គឺផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ជាពិសេសនៅលើកម្មវិធី Siri ដែលដំណើរការយ៉ាងរលូន និងបង្កើនទៅលើសមត្ថភាពកាន់តែប្រសើរ។

យ៉ាងណាមិញ សម្រាប់ស្មាតហ្វូន iPhone 17 ដែលជាសិស្សប្អូនរបស់ម៉ូដែល Pro នឹងបន្តក្នុងប្រើប្រាស់នូវ copper heat spreaders និង graphite sheets ដដែល។ ក្រុមហ៊ុន Apple ត្រូវបានគេព្យាករណ៍ថា នឹងមានមការបង្ហាញនូវស្មាតហ្វូនថ្មីៗ រួមជាមួយនឹងផលិតផលជាច្រើនទៀតនៅក្នុងខែកញ្ញាឆ្នាំ 2025 ខាងមុខនេះហើយ៕
