
Caviar ដែលជាក្រុមហ៊ុនល្បីល្បាញនៅលើពិភពលោក ដែលតែងតែធ្វើការឌីស្សាញទៅលើស្មាតហ្វូននាឡកាដៃ ហើយនិងផលិតផលបច្ចេកវិទ្យាជាច្រើន ជាមួយនិងរបស់របមានតម្លៃដូចជា មាស ពេជ្រ និងថៃថានៀមនោះ នៅថ្ងៃនេះ បានបញ្ចេញនូវស្នាដៃទៅលើការឌីស្សាញថ្មីនៅលើ iPhone 17 Serie ជាមួយនិងមាស 18 ការ៉ាត់ ដោយស្មាតហ្វូន iPhone និមួយៗ គឺមានការឌីស្សាញចេញពី 18 ការ៉ាត់ដូចគ្នា នឹងមានតម្លៃចាប់ពី $67,000 ឡើង ហើយថែមទាំងមានការផលិតជាមួយនិងចំនួនកំណត់ទៀតផង។
សម្រាប់ម៉ូដែល Palmette គឺមានការឌីស្សាញជាមួយនិងរូបរាងថ្មី បំផុសគំនិតចេញពីដើមត្នោតដែលដុះនៅលើទឹកដីនៅក្នុងប្រទេស United Arab Emirates និងការបន្ទាត់ geometric lines ដែលយកចេញពីស្នាដៃសិល្បៈ Art Deco architecture។ នៅតួទាំងមូលរបស់ iPhone ថ្មីនេះ គឺមានការឌីស្សាញចេញពីធាងត្នោត ដែលមានការច្នៃចេញពីមាសកម្រិត 18K។

បន្ថែមពីនេះ នៅលើម៉ូដែលថ្មីនេះ ក៏នូវមានការដាំពេជ្រចំនួន 100 គ្រាប់ ហើយនិងមានសា្លកឡូហ្កូ ដែលឌីស្សាញចេញពីថ្មប្រណិត។ Cavia បានបញ្ជាក់ថា ម៉ូដែល Palmette នេះ គឺមានតម្លៃ $72,500។

ចំពោះម៉ូដែល Bitcoin edition ត្រូវបានក្រុមហ៊ុន Caviar រចនាឡើងជាមួយនិងស្លាកសញ្ញារបស់កាក់ Bitcoin នៅចំកណ្តាលតួ នឹងមានការតម្លើងពីមាសកម្រិត 18K ដូចគ្នា។ Caviar បានធើ្វការរចនារូបរាងទាំងមូលដោយបំផុសចេញពីរូបភាពស្លាកឡូហ្កូរបស់ cryptographic patterns ដែលបង្ហាញពីការធ្វើអាជីវកម្មនៅឌីជីថល និងឯករាជ្យភាពនៃទម្រង់លុយឌីជីថល។ ការឌីស្សញខាងលើនេះ គឺចង់បង្ហាញពីការវិនិយោគទៅលើ crypto ជាមួយនិងភាពប្រណិត។ ស្មាតហ្វូនឌីស្សាញបែប្រណិតនេះ គឺមានតម្លៃ $67,640 និងមានគោលដៅសម្រាប់អ្នករកស៊ីជំនួញបែបនេះ។

ក្រឡេកមកមើលម៉ូដែល Solar ក៏មានការឌីស្សាញជាមួយនិងមាសដូចគ្នាដែល ដោយតួរទាំងមូល គឺមានភាពរលោង និងមានពន្លឺភ្លឺចែងចាំង ខណៈដែលស្លាកឡូហ្កូនៅលើស្មាតហ្វូននេះ គឺមានការដាំគ្រាប់ពេជ្រ។ ម៉ូដែលថ្មីនេះ មានតម្លៃ $71,070។
