
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានថា ក្រុមហ៊ុន Apple និង Samsung បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយម៉ូដែលបន្ថែមទៀតនៅឆ្នាំក្រោយនេះ។ ម៉ូដែលថ្មីនេះគឺមានឈ្មោះ Slim ដូចៗគ្នា។ យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេហ បានបង្ហាញថា ស្មាតហ្វូនជំនាន់់ថ្មីរបស់ក្រុមហ៊ុនធំៗទាំងពីរនេះ គឺនឹងមានបញ្ហាដូចគ្នា។ សម្រាប់វត្តមានរបស់ស្មាតហ្វូនថ្មីៗនេះ គឺមានឧបសគ្គចំនួន 2 ដោយទីមួយ គឺទៅលើការឌីស្សាញស្មាតហ្វូនដែលមានរូបរាងស្តើង ហើយទីពីរ គឺបញ្ហាទៅលើ motherboard និងថ្ម។
ថ្មីៗនេះនេះបើតាមរូបភាព Poser ចេញពី yeux1122 បានលើកឡើងថា ក្រុមហ៊ុន Apple បានរកឃើញនូវបញ្ហាទៅលើ Motherboard ហើយបញ្ហានេះ ក៏បានធ្វើអោយតម្លៃរបស់ស្មាតហ្វូនថ្មីនេះមានការធ្លាក់ចុះផងដែរ។ ក្រុមហ៊ុននេះ ក៏មានបញ្ហាជាមួយនឹងបច្ចេកវិទ្យាថ្មីនៅលើថាមពលថ្មផងដែរ ប៉ុន្តែដោយសារតែចំនួននៃការផលិត និងបញ្ហាជាច្រើនទៀតដែលភ្ជាប់ជាមួយនឹងសម្ភារៈក្នុងពេលបច្ចុប្បន្ននេះ។

បើមើលទៅលើស្មាតហ្វូន iPhone 17 Slim គឺមានកម្រាស់ប្រហែលជា 6mm ប៉ុណ្ណោះ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន iPhone 16 Plus គឺមានកម្រាស់ 7.8mm។ ស្មាតហ្វូនជំនាន់ថ្មី Slim នេះ គឺនឹងមានការប្រើប្រាស់នូវអេក្រង់ OLED panel ថ្មីដែលមានវិមាត្រ 6.6 អ៊ីង។ ទាក់ទងនឹងព័ត៌មាននេះ អ្នកវិភាគ Ming-Chi Kuo បានព្យាករណ៌ថា ស្មាតហ្វូន Slim នេះ អាចនឹងមានចំនួនប្រហែលជា 5% ទៅ 10% នៅក្នុងការនាំចេញ iPhone នៅឆ្នាំក្រោយនេះ។

ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Samsung Galaxy S25 Slim នេះ ក៏នឹងក្លាយជាម៉ូដែលថ្មីមួយ ដែលមកជំនួសកន្លែងស្មាតហ្វូន S25 FE ផងដែរ ហើយស្មាតហ្វូននេះ ក៏អាចក្លាយជាម៉ូដែលថ្មី ដែលមានការឌីស្សាញរូបរាងថ្មីដូចគ្នាជាមួយស្មាតហ្វូន S26 Series ផងដែរ។ ជាមួយយនិងម៉ូដែលថ្មីនេះ ក្រុមហ៊ុន Samsung ក៏ជួបបញ្ហាដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Apple បានធ្វើផងដែរ។ ការផលិតទ្រង់ទ្រាយធំទៅលើ Motherboard ស្តើងនេះ គឺនឹងមានការពន្យារពេលដោយសារតែបញ្ហានៃការផ្គត់ផ្គង់។ ទាំងស្មាតហ្វូន iPhone 17 Slim និង Samsung Galaxy S25 Slim ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2025 ខាងមុខនេះ៕
