
យោងតាមការទម្លាយព័ត៌មានថ្មីចេញពីលោក Jeff Pu ដែលជាអ្នកវិភាគដ៏ល្បីរបស់ក្រុមហ៊ុន Apple នៅថ្ងៃនេះ បាននិយាយថា iPhone 17 ដែលនឹងចេញលក់នៅលើទីផ្សារនៅឆ្នាំក្រោយ គឺនឹងមាន 4 ម៉ូដែល គឺនឹងមានការពង្រីកទំហំកាមេរ៉ាមុខធំដល់ទៅទំហំ 24-Megapixel គ្រប់ម៉ូដែលទាំងអស់។ ទាក់ទងនឹងព័ត៌មានថ្មីនេះ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Investment Bank Haitong តាមរយៈ MacRumors ក៏បានបង្ហាញថា iPhone 17, iPhone 17 Slim, iPhone 17 Pro និង iPhone 17 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 24-Megapixel ហើយនិងមានការប្រើប្រាស់នូវស្រទាប់ផ្លាស់ស្ទិក 6 ស្រទាប់ដូចៗគ្នា។
ប្រៀបធៀបជាមួយនិងស្មាតហ្វូន iPhone 15 ទាំង 4 ម៉ូដែល ចេញលក់កន្លងមកនេះ គឺមានកាមេរ៉ាមុខទំហំ 12-Megapixelហើយនិងមានការប្រើប្រាស់នូវស្រទាប់ផ្លាស់ស្ទិក 6 ស្រទាប់ប៉ុណ្ណោះ។ សូមជំរាបផងដែរថា កាលពីខែមករាកន្លងទៅនេះ អ្នកវិភាគ Ming-Chi Kuo ក៏ធ្លាប់បានទម្លាយម្តងរួចមកហើយថា នៅក្នុងចំណោមស្មាតហ្វូនថ្មី iPhone 17 ទាំងអស់ គឺនឹងមានការពង្រីកទំហំកាមេរ៉ាមុខធំដល់ទៅទំហំ 24-Megapixel។ ដូច្នេះជាមួយនិងការបែកធ្លាយថ្ងៃនេះអាចបញ្ជាក់កាន់តែច្បាស់ថា iPhone 17 នឹងមានការពង្រឹងទៅលើកាមេរ៉ាមុខកាន់តែខ្លាំង។ លោក Kuo ក៏មានការបញ្ជាក់ទៀតថា ការផ្លាស់ប្តូរនេះ គឺនឹងមានការកែប្រែទៅលើរូបភាព "significantly improve the image quality."

ជាមួយនិងសិនស័រកាមេរ៉ាទំហំ 24-Megapixel នេះ នឹងអាចផលិតរូបភាពបានកាន់តែល្អជាងមុន បើទោះបីជាអ្នកប្រើប្រាស់ធ្វើការ Crop ទៅលើរូបភាពខាងលើនេះ ក៏នូវតែច្បាស់ដដែលប្រៀបធៀបជាមួយកាមេរ៉ាម៉ូដែលមុន។ មួយវិញទៀតទាក់ទងទៅនឹងដំណើរការនៃកាមេរ៉ា 6 ស្រទាប់នេះ ក៏នឹងធ្វើមអោយរូបភាពមានច្បាស់ និងមាន Detail បានគ្រប់ជ្រុងជ្រោយ ហើយថែមទាំងផលិតរូបភាពបានលឿន និងរលូនទៀតផង។ iPhone 17 ត្រូវគេរំពឹងថា នឹងអាចបង្ហាញវត្តមាននៅខែកញ្ញាឆ្នាំ 2025 ខាងមុខ។ សម្រាប់ឆ្នាំនេះ ស្មាតហ្វូន iPhone 16 Series ក៏នឹងមានការអាប់ដែតខ្លាំងផងដែរ។
