ស្វែងរកពួកយើង:

iPhone 17 ត្រូវគេរំពឹងថា នឹងមានបង្កើនរ៉េមទំហំដល់ 12GB ខណៈដែល iPhone 16 អាចនឹងបំពាក់នូវទំហំ 8GB

ដោយ

Koun Jab Luffy

29 សីហា 2024 10:02 ព្រឹក

អាន 2 នាទី

Article image
iPhone 17 Series ដែលចេញនៅឆ្នាំ 2025 ត្រូវបានគេព្យាករណ៍ថា អាចនឹងបង្កើនទំហំរ៉េមធំឡើងដល់ 12GB ដែលបង្កើនពីទំហំ 8GB ដែលរំពឹងថា នឹងបំពាក់នៅលើគ្រួសារ iPhone 16 Series ដែលនឹងមកដល់នៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។
បច្ចុប្បន្ន iPhone 15 និង iPhone 15 Plus គឺបំពាក់រ៉េមទំហំ 6GB ខណៈ iPhone 15 Pro និង iPhone 15 Pro Max បំពាក់រ៉េមទំហំធំដល់ 8GB។ ការបំពាក់ទំហំរ៉េមខុសគ្នានេះ គឺបង្ហាញថា មានតែម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max ប៉ុណ្ណោះ ដែលនឹងមានសមត្ថភាពគាំទ្រនូវបច្ចេកវិទ្យា Apple Intelligent (AI) ដែលនឹងបង្ហាញនៅលើ iPhone 16 Series។
Article image
ចាប់តាំងពីលេចលឺព័ត៌មានពីកម្មវិធី AI  ឬ Apple Intelligent ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការបង្កើនទំហំរ៉េមឡើងដល់ 8GB នៅលើ iPhone 16 Series ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការប្រើប្រាស់កម្មវិធី AI ហើយ iPhone SE4 ក៏ត្រូវបានគេរំពឹងថាបង្ហាញវត្តមាននៅរដូវក្តៅឆ្នាំក្រោយនេះ នឹងបំពាក់រ៉េមទំហំ 8GB ផងដែរ។
ដោយឡែកបើតាមប្រភពពីគណនី Weibo ឈ្មោះថា “Phone Chip Expert” បានគួសវាសបញ្ជាក់ដូច្នេះថា ការវិវត្តន៍ថ្មីដ៏អស្ចារ្យនឹងកើតមានឡើងបន្ថែមទៀតនៅលើ iPhone ជំនាន់ឆ្នាំ 2025 គឺ iPhone 17 Series។ ប្រភពបានបញ្ជាក់ថា iPhone 17 Series ដែលចេញនៅឆ្នាំ 2025 គឺនឹងបង្កើនទំហំរ៉េមកាន់តែធំឡើងដល់ 12GB ដោយសារតែអនុភាពនៃកម្មវិធី AI កាន់តែមានតម្រូវការទំហំរ៉េមកាន់តែធំ។
Article image
ការលើកឡើងថ្មីនេះ គឺស្របគ្នាជាមួយរបាយការណ៍របស់កំពូលអ្នកវិភាគ Jeff Pu ក៏បានបញ្ជាក់កាលពីអំឡុងខែឧសភា ឆ្នាំ 2024 ថា iPhone 17 Pro និង 17 Pro Max នឹងបំពាក់ទំហំរ៉េមធំដល់ 12GB ខណៈម៉ូដែល iPhone 17 និង iPhone ម៉ូដែលថ្មី iPhone 17 Slim ឬ Air នឹងបំពាក់រ៉េមទំហំ 8GB។ ផ្ទុយទៅវិញ សម្រាប់ការវិវត្តន៍ព័ត៌មានថ្មីថ្ងៃនេះ បានបញ្ជាក់ថា iPhone 17 ទាំងអស់នឹងបំពាក់រ៉េមទំហំ 12GB គ្រប់ម៉ូដែល ដើម្បីគាំទ្រដំណើរការជាមួយកម្មវិធី Apple Intelligent (AI)
iPhone 17 ត្រូវគេរំពឹងថា នឹងមានបង្កើនរ៉េមទំហំដល់ 12GB ខណៈដែល iPhone 16 អាចនឹងបំពាក់នូវទំហំ 8GB