ស្វែងរកពួកយើង:

iPhone 17 នឹងមានកម្រិត refresh rate ខ្ពស់ជាងមុន

ដោយ

Koun Jab Luffy

30 ធ្នូ 2024 03:36 រសៀល

អាន 2 នាទី

Article image
នៅកំឡុងពេលដែលក្រុមហ៊ុន Apple បង្ហាញចេញនូវស្មាតហ្វូន iPhone 16 series នាពេលកន្លងមក មានមនុស្សជាច្រើនមានការខកចិត្តដោយសារតែស្មាតហ្វូន iPhone 16និង  iPhone 16 Plus នៅតែបន្តប្រើប្រាស់នូវល្បឿនអេក្រង់កម្រិត 60Hz refresh rate ដោយសារតែស្មាតហ្វូន Flagship នេះ គឺមានតម្លៃចាប់ពី $799 ដូច្នេះ អេក្រង់កម្រិតប៉ុណ្ណោះនេះ គឺពិតជាមិនសក្តិសមទៅនឹងតម្លៃនោះទេ។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូន iPhone 17 ជំនាន់ថ្មីវិញ ត្រូវបានគេទម្លាយថា អាចនឹងមានកម្រិត  refresh rate ខ្ពស់ជាងមុន។
នៅក្នុងការអាប់ដេតចុងក្រោយបំផុតចេញពីអ្នកទម្លាយ Digital Chat Station បានចែករំលែកនៅលើបណ្តាញសង្គម Weibo ថា ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការពង្រឹងទៅលើកម្រិត refresh rate ទៅលើស្មាតហ្វូនម៉ូដែល Standard និង Plus ផងដែរ។ សម្រាប់ម៉ូដែល Pro និង Pro Max គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា ProMotion display ដែលមានកម្រិត 120Hz adaptive refresh rate ចាប់ពី 1Hz-120Hz។ សម្រាប់កម្រិតអេក្រង់នេះ គឺនឹងមានប្រើប្រាស់នៅគ្រប់ស្មាតហ្វូន iPhone នៅក្នុងឆ្នាំ 2025 នេះ។
យោងតាមអ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17 នេះ នឹងមានកម្រិតល្បឿន refresh rate ខ្ពស់ជាងមុន ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណ៌ទៅលើកម្រិតល្បឿន refresh rate នេះនៅឡើយទេ។ ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវកម្រិតអេក្រង់ល្បឿន 90Hz refresh rate ហើយអេក្រង់នេះ ប្រហែលជាមិនប្រើប្រាស់នូវ variable/adaptive refresh rate នោះទេ។ នៅពេលនេះ ក្រុមហ៊ុន Apple ក៏បានធ្វើការនៅលើស្មាតហ្វូន iPhone 17 Air ថ្មីដែលស្មាតហ្វូននេះស្ថិតនៅក្នុងដំណាក់កាលនៃការផលិតផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានកម្រាស់ពី 5 ទៅ 6mm។
Article image
ស្មាតហ្វូន Samsung Galaxy S25 Slim អាចនឹងក្លាយជាគូប្រជែងជាមួយនឹងស្មាតហ្វូន iPhone ថ្មីនេះ។ នៅក្នុងរូបភាព render ថ្មីមួយក៏មានការបង្ហាញនូវការឌីស្សាញរបស់ស្មាតហ្វូន iPhone 17 Pro series ដែលមានការជម្រុញទៅលើការឌីស្សាញកាមេរ៉ាពីស្មាតហ្វូន Google Pixel៕
iPhone 17 នឹងមានកម្រិត refresh rate ខ្ពស់ជាងមុន