
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី iPhone 17 Series ដែលមានដូចជា iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone Air។ ស្មាតហ្វូនថ្មីៗទាំងនេះ គឺមានភ្ជាប់មកជាមួយនឹងមុខងារថ្មីៗ និងលក្ខណៈសម្បត្តិពិសេសៗជាច្រើន ប៉ុន្តែលក្ខណៈពិសេសនៅក្នុង Setting មួយដែលគួរអោយចាប់អារម្មណ៍ក៏មិនត្រូវបានលលើកមកធ្វើបទបង្ហាញផងដែរ។
សម្រាប់លក្ខណៈពិសេសថ្មី ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺការប្រើប្រាស់ទៅលើ Pulse Width Modulation (PWM) សម្រាប់គ្រប់គ្រងទៅលើពន្លឺអេក្រង់ដែលមានន័យថា អេក្រង់អាចធ្វើការបិទ និងបើកបានលឿនអាស្រ័យទៅលើ PWM នេះ។ កាលពីពេលមុននេះ មនុស្សជាច្រើន អាចនឹងមានការប៉ះពាល់ទៅលើភ្នែក ការឈឺក្បាល និងរោគសញ្ញាផ្សេងទៀត ជាពិសេសនៅពេលដែលពួកគេប្រើប្រាស់ពន្លឺអេក្រង់មិនត្រឹមត្រូវនោះ។

នៅពេលនេះ ក្រុមហ៊ុន Apple មានដំណោះស្រាយទៅលើរឿងនេះហើយ។ តាមរយៈស្មាតហ្វូនស៊េរីថ្មីនេះ ក្រុមហ៊ុន Apple អនុញ្ញាតអោយអ្នកបិទទៅលើ PWN បានយ៉ាងល្អ។ លោកអ្នកអាចចូលទៅកាន់ Accessibility Settings និងបិទទៅលើ Display Pulse Smoothing បាន។ ការផ្លាស់ប្តូរថ្មីនេះ គឺពិតជារឿងល្អដែលក្រុមហ៊ុន Apple ដែលអាចអនុញ្ញតអោយអ្នកប្រើប្រាស់បិទទៅលើ PWM Rates នៅក្នុងកម្រិតទាបបំផុត ខណៈពេលដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើនទៀតផ្តល់នូវ PWM Rates នៅក្នុងកម្រិតមួយដែលខ្ពស់បំផុតទៅវិញ៕
