ស្វែងរកពួកយើង:

iPhone 17e នឹងពាក់នូវរន្ធអេក្រង់ Dynamic Island ថ្មី ហើយនិងឌីស្សាញស្រដៀង iPhone 17

ដោយ

Koun Jab Luffy

01 ធ្នូ 2025 09:56 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយនានថ្មីៗនេះ គឺបានទម្លាយអំពីលក្ខណៈសម្បត្តិ iPhone 17e ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Appleដែលត្រៀមនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 ខាងមុខនេះ។ បើតាបការបង្ហើបនាពេលនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 17e នឹងមានការឌីស្សាញអេក្រង់ ស្រដៀងគ្នាទៅនឹងអេក្រង់ដែលកំពុងតែប្រើប្រាស់នៅលើ iPhone 17 អញ្ចឹងដែរ គឺមានភាពខុសប្លែកពីអេក្រង់ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16e នាពេលកន្លងមក។
ប្រភពខាងលើនេះ បានបន្ថែមថា ស្មាតហ្វូន iPhone 17e នេះ គឺនឹងមានការឌីស្សាញកាមេរ៉ា 1 គ្រាប់ ដែលមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 17 ហើយទៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានការបំពាក់នូវអេក្រង់ Dynamic Island ថ្មី នឹងមានអេក្រង់ទំហំ 6.1 អ៊ីង ដែលទ្រទ្រង់ជាមួយនឹងល្បឿន 60Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនូវបន្ទះឈីប A19 ដែលអាចនឹងមានការកាត់បន្ថយទៅលើចំនួន GPU Cores ផងដែរ។
Article image
ផ្អែកតាមរបាយការណ៍ជាច្រើននាពេលមុននេះ បានទម្លាយថា នៅលើស្មាតហ្វូនថ្មីនេះ គឺអាចនឹងមានការ Upgrade ទៅលើកាមេរ៉ា Selfie ដោយក្រុមហ៊ុន Apple អាចនឹងមានការបង្កើនទៅកាន់ទំហំ 18MP គាំទ្រជាមួយនឹង Center Stage ផងដែរ។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានទំហំ 48MP wide។ បើមើលទៅលើការភ្ជាប់ទំនាក់ទំនងខាងក្នុងម៉ាស៊ីននេះ ក៏មានការផ្លាស់ប្តូរផងដែរនោះគឺការប្រើប្រាស់នូវ C1 Modem និងឈីប N1 Wireless ដែលត្រូវបានឌីស្សាញក្នុងការពង្រឹងទៅលើល្បឿននៃការផ្ទេរទិន្នន័យ និងប្រសិទ្ធិភាពនៃថាមពលរបស់ស្មាតហ្វូននេះ៕
iPhone 17e នឹងពាក់នូវរន្ធអេក្រង់ Dynamic Island ថ្មី ហើយនិងឌីស្សាញស្រដៀង iPhone 17