ស្វែងរកពួកយើង:

Loading Ad...

iPhone 18 ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនឹងមានរ៉េមទំហំ 9GB មិនមែន 12GB នោះទេ

ដោយ

ជុំ ប៉េងលីន

01 កក្កដា 2026 08:32 ព្រឹក

អាន 2 នាទី

Article image
iPhone 18 ដែលគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនឹងមានរ៉េមទំហំ 9GB មិនមែន 12GB នោះទេ
កាលពីចុងសប្តាហ៍នេះ លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីរបស់ក្រុមហ៊ុន TF International Securities ទើបតែទម្លាយអំពីផែនការរបស់ផលិតផល Apple ក្នុងឆ្នាំ 2027 នៅលើបណ្តាញសង្គម X ដែលនៅក្នុងនោះក៏មានការបង្ហាញអំពីអ្វីដែលយើងនឹងរំពឹងទុកអំពីស្មាតហ្វូនម៉ូដែលដែលមានតម្លៃសមរម្យនេះ។ ក្រុមហ៊ុន Apple ក៏ព្យាយាមក្នុងការពង្រឹងទៅលើល្បឿនដំណើរការយ៉ាងមានប្រសិទ្ធិភាព មុខងារ AI ដ៏ឆ្លាតវៃរបស់ស្មាតហ្វូននេះ។

យោងតាមការបញ្ជាក់របស់លោក Kuo បានអោដឹងថា ស្មាតហ្វូន iPhone 18 និង iPhone 18e ដែលគ្រោងនឹងបង្ហាញខ្លួន នៅក្នុងខែមីនា ឬមេសាឆ្នាំ 2027 នឹងមានបំពាក់នូវ 9GB DRAM ដែលមានមានការបង្កើនរ៉េមចេញពី 8GB របស់ស្មាតហ្វូន iPhone 17។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប A20 ថ្មីរបស់ក្រុមហ៊ុន Apple ផងដែរ។ គួរបញ្ជាក់ថា បើមើលទៅលើពាក្យចចាមអារ៉ាមជាច្រើនមុននេះ ធ្លាប់បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានរ៉េមទំហំ 12GB ដោយសារតែការបង្កើនទៅលើមុខងារ AI កាន់តែឆ្លាតវៃ និងការប្រើប្រាស់កាន់តែខ្លាំងក្លានៅលើស្មាតហ្វូននេះ។

Article image
ទៅលើបន្ទះឈីប A20 ដែលប្រើប្រាស់នៅលើ iPhone 18 នេះ នឹងប្រើប្រាស់នូវដំណើរការ 2nm កម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC ដែលនឹងមានការបង្កើនទៅលើល្បឿន CPU លឿនជាងមុន 15% និងការប្រើប្រាស់ប្រសិទ្ធិភាពថ្មល្អជាងមុនដល់ទៅ 30% បើធៀបទៅនឹងបន្ទះឈីប A19 Series។ បើមើលទៅលើស្មាតហ្វូន iPhone 18 Pro និងស្មាតហ្វូនបត់បាន iPhone Ultra អាចនឹងមានរ៉េមទំហំ 12GB និងបន្ទះឈីប A20 Pro ហើយស្មាតហ្វូនថ្មីៗនេះអា ចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2026 ខាងមុខនេះហើយ៕