ស្វែងរកពួកយើង:

iPhone 18 Pro Max ត្រូវបានទម្លាយថា នឹងមានថាមពលថ្មធំជាងមុន!

ដោយ

Koun Jab Luffy

09 កុម្ភៈ 2026 07:59 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយព័ត៌មានថ្មីៗនេះ បានបង្ហើបថា ឆ្នាំនេះ អាចនឹងដល់ពេលដែលក្រុមហ៊ុន Apple សម្រេចបង្កើនទំហំថ្មទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro Max ហើយ។ សម្រាប់ថាមពលថ្មរបស់ស្មាតហ្វូន iPhone ជំនាន់ថ្មី អាចនឹងមានថាមពលថ្មចាប់ពី 5,000mAh ឡើង។ គួរបញ្ជាក់ថា ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station ធ្លាប់បានបង្ហើបពីការផ្លាស់ប្តូរនេះផងដែរ ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ នឹងចាប់ផ្តើមពីស្មាតហ្វូន iPhone 18 Pro Max នេះ។ ខាងក្រោមនេះគឺជាព័ត៌មានបែកធ្លាយរបស់ថ្មនៃសស្មាតហ្វូនថ្មីនេះ។
តាមការបញ្ជាក់របស់អ្នកទម្លាយរូបនេះ គឺបានបញ្ចេញនូវព័ត៌មានអំពីខ្សែសង្វាក់ផ្កត់ផ្គង់ជាច្រើនផងដែរ ដោយបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 18 Pro Max នេះអាចនឹងមានថាមពលថ្មប្រហែលជា 5000mAh± ខណៈដែលម៉ូដែលលក់នៅលើទីផ្សារអន្តរជាតិ អាចនឹងថាមពលថ្មចាប់ពី 5100mAh–5200mAh±។ ប្រសិនបើនេះ គឺជាការពិតនោះ ទំហំនេះ គឺនឹងមានការបង្កើនទំហំច្រើនពីស្មាតហ្វូន iPhone 17 Pro Max ខណៈម៉ូដែល eSIM នឹងមានថាមពលថ្ម 5,088mAh។
Article image
ទៅលើការផ្លាស់ប្តូរនេះ! អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺចំពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនចាប់ផ្តើមបង្កើនទំហំថាមពលថ្មចាប់ពី 10,000mAh ហើយស្មាតហ្វូនទាំងនេះ ក៏មានផ្តោតទៅលើការប្រើប្រាស់ និងការលេងហ្គេមបានរយៈពេលយូរទៀតផង។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញស្មាតហ្វូន Honor Win និង Win RT ដែលមានថាមពលថ្មចាប់ពី 10,000mAh ខណៈដែលស្មាតហ្វូនថ្នាក់កណ្តាល Realme P4 Power ក៏មានថាមពលថ្ម 10,001mAh ដូចគ្នា។
Article image
គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Apple គឺពឹងផ្អែកទៅលើការបញ្ចូលគ្នានៃ Hardware-Software និងថ្មប្រភេទ Silicon ជាជាងការបង្កើនទៅលើទំហំថាមពលថ្ម។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Apple នេះនឹងបំពាក់នូវបន្ទះឈីប 2nm A20 Pro។ តាមរបាយការណ៍មួយកាលពីខែវិច្ឆិកាឆ្នាំ 2025 នេះ បានអោយដឹងថា ស្មាតហ្វូន iPhone 18 Pro Max នេះ អាចនឹងមានទម្ងន់ជាង 240g។ ប្រសិនបើការបែកធ្លាយនេះគឺជាការពិតនោះ ស្មាតហ្វូនថ្មីនេះអាចនឹងពង្រឹងទៅលើសមត្ថភាពនៃការថតរូបភាព និងវីដេអូបានយ៉ាងប្រសើរ រួមជាមួយនឹងថាមពលថ្មប្រើប្រាស់បានកាន់តែយូរ៕