ស្វែងរកពួកយើង:

iPhone 18 Pro ដែលបង្ហាញខ្លួននៅឆ្នាំនេះ នឹងមានការនាំមកនូវមុខងារថ្មីៗចំនួន 12

ដោយ

ជុំ ប៉េងលីន

08 មេសា 2026 05:20 ល្ងាច

អាន 3 នាទី

គិតមកដល់ពេលនេះ ការបង្ហាញខ្លួនជាផ្លូវការណ៌របស់ iPhone 18 Pro និង iPhone 18 Pro Max គឺនៅលើសល់ពេលជាងខែ 5 ទៀតនោះ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនថ្មីនេះហើយ។ យោងតាមរបាយការណ៍ថ្មីៗនេះ មានការបង្ហើបថា iPhone 18 Pro នេះ អាចនឹងប្រើប្រាស់នូវ Face ID ក្រោមអេក្រង់ ហើយនឹងមានកាមេរ៉ាខាងមុខដែលអាចមើលឃើញបាននៅគែមខាងឆ្វេងខាងលើនៃអេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ។
Article image
ខាងក្រោមនេះ គឺជាមុខងារថ្មីចំនួន 12 របស់ស្មាតហ្វូន iPhone 18 Pro នេះ៖
• ពណ៌ក្រហម៖ សម្រាប់ពណ៌ថ្មីរបស់ស្មាតហ្វូន iPhone 18 Pro នេះគឺពណ៌ក្រហម។
• Dynamic Island តូចជាងមុន៖ វាមានពាក្យចចាមអារ៉ាមថា បច្ចេកវិទ្យា Face ID នេះនឹងប្រើប្រាស់នៅក្រោមអេក្រង់របស់ស្មាតហ្វូន iPhone 18 Pro ដែលធ្វើអោយ Dynamic Island នេះមានទំហំតូចជាងមុន។
• អេក្រង់ទំហំ 6.3-inch និង 6.9-inch៖ ស្មាតហ្វូនម៉ូឌែល Pro នេះនឹងមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូន iPhone 17 Pro ដែលមានអេក្រង់ទំហំ 6.3-inch និង 6.9-inch ហើយវាក៏មានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយ។
• អេក្រង់ LTPO+ Displays៖ សម្រាប់អេក្រង់នេះនឹងមានការសន្សំសំចៃខ្ពស់ហើយវាក៏អាចប្រើប្រាស់ថាមពលថ្មបានយូរជាងមុនថែមទៀត
• Variable Aperture៖ ស្មាតហ្វូន iPhone 18 Pro នេះ នឹងបំពាក់នូវកាមេរ៉ាគោលទំហំ 48-megapixel Fusion ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើពន្លឺបានយ៉ាងល្អតាមរយៈ lens នេះ។
• បន្ទះឈីបA20 Pro Chip ៖ បន្ទះឈីប A20 Pro chip ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នេះនឹងប្រើប្រាស់នូវដំណើរការ 2nm ជំនាន់ទី ១ របស់ក្រុមហ៊ុន TSMC ខណៈពេលដែលបន្ទះឈីប A19 Pro chip គឺប្រើប្រាស់នូវដំណើរការ 3nm ។ ជាមួយនឹងស្ថាបត្យកម្ម 2nm architecture នេះ បន្ទះឈីប A20 Pro chip នេះអាចនឹងបង្កើនទៅលើសមត្ថភាពនៃប្រសិទ្ធិភាពកាន់តែប្រសើរ។ • ម៉ូឌឹម C2 Modem៖ សម្រាប់ម៉ូឌឹម C1 cellular modem របស់ក្រុមហ៊ុន Apple សម្រាប់បច្ចេកកវិទ្យា 5G និង LTE នេះបង្ហាញខ្លួននៅលើស្មាតហ្វូន iPhone 16e កាលពីឆ្នាំមុននេះ ខណៈពេលដែលស្មាតហ្វូន iPhone Air ប្រើប្រាស់នូវបន្ទះឈីប C1X ។
• បន្ទះឈីប N2 Chip៖ សម្រាប់ស្មាតហ្វូន iPhone 17 និង iPhone Air បំពាក់នូវបន្ទះឈីប N1 chip របស់ក្រុមហ៊ុន Apple ដែលបំពាក់នូវបច្ចេកវិទ្យា Wi-Fi 7, Bluetooth 6 និង Thread ។ សម្រាប់ស្មាតហ្វូន iPhone 18 Pro នឹងប្រើប្រាស់នូវបន្ទះឈីប N2 Chip វិញ។
• ការប្រើប្រាស់នូវប៊ូតុង Camera Control
• ការឌីស្សាញផ្នែកខាងក្រោយ Ceramic Shield សម្រាប់បច្ចេកវិទ្យាសាកថ្ម MagSafe charging
• ការឆែកមើល Web Browsing តាមរយៈប្រព័ន្ធ Satellite 
• ស្មាតហ្វូន iPhone 18 Pro Max នឹងមានកម្រាស់ស្តើងជាងស្មាតហ្វូន iPhone 17 Pro Max
Article image
ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូន iPhone 18 Pro, iPhone 18 Pro Max និងស្មាតហ្វូនបត់បាន iPhone Fold នៅក្នុងខែកញ្ញានេះ បន្ទាប់មកនឹងមានវត្តមានស្មាតហ្វូន iPhone 18, iPhone 18e និង iPhone Air ជំនាន់ទី 2 នៅឆ្នាំក្រោយនេះផងដែរ៕
iPhone 18 Pro ដែលបង្ហាញខ្លួននៅឆ្នាំនេះ នឹងមានការនាំមកនូវមុខងារថ្មីៗចំនួន 12