
ក្រោយពីការដាក់សម្ពោធជាផ្លូវការណ៌ iPhone 17 Series រួចមកនៅពេលនេះក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 series ដែលជាម៉ូដែល 2026 Flagships របស់ខ្លួនថែមទៀតហើយ។សម្រាប់ពេលនេះស្មាតហ្វូនថ្មីនេះត្រូវបានគេទម្លាយថាអាចនឹងមានការផ្លាស់ប្តូរទៅលើផ្នែកកាមេរ៉ានិងលក្ខណៈសម្បត្តិជាច្រើនទៀតផងដែរ។នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះបានបង្ហាញអំពីអ្វីដែលស្មាតហ្វូន iPhones នេះនឹងធ្វើការ upgrade ខ្លះៗហើយ។
សូមជំរាបថាស្មាតហ្វូន iPhone 17 series ដែលបង្ហាញខ្លួននាពេលនេះត្រូវបានគេនិយាយថាគឺជាស្មាតហ្វូនដែលមានភាពច្នៃប្រឌិតជាច្រើនរបស់ក្រុមហ៊ុន Apple។គ្រប់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple គឺតែងតែមានការឌីស្សាញខុសប្លែកពីគ្នានិងការប្រើប្រាស់នូវពណ៌ជាកំណត់សម្គាល់ផងដែរ។ស្មាតហ្វូននេះក៏មានការពង្រឹងទៅលើបច្ចេកវិទ្យាថតរូបភាពកាន់តែអស្ចារ្យថែមទៀត។ប៉ុន្តែសម្រាប់ស្មាតហ្វូន iPhone 18 series វិញត្រូវបានគេនិយាយថាអាចនឹងមានការកែប្រែបន្ថែមទៀតទៅលើផ្នែកកាមេរ៉ាអោយកាន់តែងាយស្រួលប្រើប្រាស់ជាងមុនជាមួយនឹងប៊ូតុង Camera Control សម្រាប់ស្មាតហ្វូន iPhone នាពេលខាងមុខរបស់វា។

បើធ្វើការប្រៀបធៀបគ្នានោះក្រុមហ៊ុន Apple បានប្រើប្រាស់នូវ pressure sensors សម្រាប់ប៊ូតុងកាមេរ៉ានៅលើ iPhone 17 Series។បន្ថែមពីនេះនៅលើស្មាតហ្វូននេះក៏មានការប្រើប្រាស់នូវ pressure levels ដែលងាយស្រួលក្នុងការបញ្ជាទៅតាមចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។ប៉ុន្តែសម្រាប់ស្មាតហ្វូន iPhone 18 នេះវិញនឹងមានការប្រែប្រួលទៅលើការគ្រប់គ្រងប៊ូតុងកាមេរ៉ាទាំងអស់។

ក្រុមហ៊ុន Apple ត្រូវគេនិយាយថាអាចនឹងប្រើប្រាស់នូវ piezoelectric ceramics ដើម្បីផ្តល់នូវ haptic feedback កាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវ solid-state buttons នៅលើស្មាតហ្វូន iPhone នាពេលខាងមុខរបស់ខ្លួន។យើងអាចនឹងឃើញនូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យជាច្រើនទៀតនៅក្នុងឆ្នាំ 2027 ខាងមុខនេះ៕
