ស្វែងរកពួកយើង:

iPhone 18 Series អាចនឹងមានការដាក់បញ្ចូលនូវប្រព័ន្ធ Variable Aperture System

ដោយ

Koun Jab Luffy

09 វិច្ឆិកា 2024 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានសម្រេចដាក់បញ្ចូលនូវ Periscope Telephoto Lens ទៅលើស្មាតហ្វូន iPhone 15 Pro Max របស់ខ្លួន ហើយបន្ទាប់មកក្រុមហ៊ុនេះក៏បានវបន្តធ្វើការ upgrade ឡែននេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro នេះផងដែរ។ ការច្នៃប្រឌិតថ្មីនេះ ត្រូវបានគេនិយាយថា បានក្លាយជាឧទាហរណ៍មួយដែលក្រុមហ៊ុន Apple បានពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់នេះដើម្បីប្រកួតប្រជែងជាមួយនឹងគូប្រជែងជាច្រើនរបស់ខ្លួន។
នៅពេលនេះ បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបង្ហាញនូវប្រព័ន្ធកាមេរ៉ា Variable Aperture System ថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 series ថែមទៀតហើយ ដែលមុខងារថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Samsung បានប្រកាសចេញនៅលើស្មាតហ្វូន Galaxy S9 និង S9 Plus កាលពីឆ្នាំ 2018 រួចមកហើយ។ បច្ចេកវិទ្យាថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះនៅក្នុងស្មាតហ្វូន flagships របស់ពួកគេផងដែរ។ ថ្មីៗនេះបច្ចេកវិទ្យានេះ ក៏បានការប្រើប្រាស់ នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Pro និង Xiaomi 14 Ultra ផងដែរ។
Article image
សម្រាប់មុខងារ variable aperture នឹងបំពាក់នៅលើស្មាតហ្វូនម៉ូដែល iPhone 18 Pro ប៉ុណ្ណោះទេ គឺថែមទាំងបែងចែកនូវភាពខុសគ្នារវាងស្មាតហ្វូន standard និង Pro iPhone ទៀតផង។ បើតាមការបញ្ជាក់របស់អ្នកវិភាគ Ming-Chi Kuo បញ្ជាក់ថា មុខងារថ្មីនេះ នឹងមានបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នៅលើស្មាតហ្វូន iPhone 18 series។ សម្រាប់ variable aperture អាចអោយកាមេរ៉ានេះ អាចធ្វើការកែប្រែទៅលើពន្លឺបានតាមរយៈការកែប្រែទៅលើ lens នៅពេលបើកអនុញ្ញាតអោយមានពន្លឺច្រើន ឬតិចចូលទៅក្នុងសេនស័រនេះ។
Article image
ការ upgrade ទៅលើស្មាតហ្វូន iPhone 18 series នឹងអនុញ្ញាតអោយរូបភាពមានគុណភាពល្អប្រសើរជាងមុននៅក្នុង low-light settings។ មុខងារថ្មីនេះ ក៏បានប្រើប្រាស់នៅលើកាមេរ៉ា high-end DSLR ផងដែរ។ យើងនឹងរង់ចាំបន្តរហូតដល់វត្តមានរបស់ស្មាតហ្វូន  iPhone 18 series ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2027 ខាងមុខនេះ៕
iPhone 18 Series អាចនឹងមានការដាក់បញ្ចូលនូវប្រព័ន្ធ Variable Aperture System