
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple បានសម្រេចដាក់បញ្ចូលនូវ Periscope Telephoto Lens ទៅលើស្មាតហ្វូន iPhone 15 Pro Max របស់ខ្លួន ហើយបន្ទាប់មកក្រុមហ៊ុនេះក៏បានវបន្តធ្វើការ upgrade ឡែននេះសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro នេះផងដែរ។ ការច្នៃប្រឌិតថ្មីនេះ ត្រូវបានគេនិយាយថា បានក្លាយជាឧទាហរណ៍មួយដែលក្រុមហ៊ុន Apple បានពង្រឹងទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់នេះដើម្បីប្រកួតប្រជែងជាមួយនឹងគូប្រជែងជាច្រើនរបស់ខ្លួន។
នៅពេលនេះ បើតាមរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការបង្ហាញនូវប្រព័ន្ធកាមេរ៉ា Variable Aperture System ថ្មីនៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 series ថែមទៀតហើយ ដែលមុខងារថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Samsung បានប្រកាសចេញនៅលើស្មាតហ្វូន Galaxy S9 និង S9 Plus កាលពីឆ្នាំ 2018 រួចមកហើយ។ បច្ចេកវិទ្យាថ្មីនេះ ក៏ត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះនៅក្នុងស្មាតហ្វូន flagships របស់ពួកគេផងដែរ។ ថ្មីៗនេះបច្ចេកវិទ្យានេះ ក៏បានការប្រើប្រាស់ នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Pro និង Xiaomi 14 Ultra ផងដែរ។

សម្រាប់មុខងារ variable aperture នឹងបំពាក់នៅលើស្មាតហ្វូនម៉ូដែល iPhone 18 Pro ប៉ុណ្ណោះទេ គឺថែមទាំងបែងចែកនូវភាពខុសគ្នារវាងស្មាតហ្វូន standard និង Pro iPhone ទៀតផង។ បើតាមការបញ្ជាក់របស់អ្នកវិភាគ Ming-Chi Kuo បញ្ជាក់ថា មុខងារថ្មីនេះ នឹងមានបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 នៅលើស្មាតហ្វូន iPhone 18 series។ សម្រាប់ variable aperture អាចអោយកាមេរ៉ានេះ អាចធ្វើការកែប្រែទៅលើពន្លឺបានតាមរយៈការកែប្រែទៅលើ lens នៅពេលបើកអនុញ្ញាតអោយមានពន្លឺច្រើន ឬតិចចូលទៅក្នុងសេនស័រនេះ។

ការ upgrade ទៅលើស្មាតហ្វូន iPhone 18 series នឹងអនុញ្ញាតអោយរូបភាពមានគុណភាពល្អប្រសើរជាងមុននៅក្នុង low-light settings។ មុខងារថ្មីនេះ ក៏បានប្រើប្រាស់នៅលើកាមេរ៉ា high-end DSLR ផងដែរ។ យើងនឹងរង់ចាំបន្តរហូតដល់វត្តមានរបស់ស្មាតហ្វូន iPhone 18 series ដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2027 ខាងមុខនេះ៕
