ស្វែងរកពួកយើង:

iPhone 18 ត្រូវគេរាយការណ៌ថា លែងប្រើប្រាស់រ៉េម 8GB ទៀតហើយ គឺប្រើរ៉េមទំហំ 12GB ដូច Pro Siries អញ្ចឹង

ដោយ

ជុំ ប៉េងលីន

06 ឧសភា 2026 10:43 ព្រឹក

អាន 2 នាទី

iPhone 18 ត្រូវគេរាយការណ៌ថា អាចនឹងប្រើប្រាស់រ៉េម 12GB ដូចគ្នាទៅនឹង iPhone 18 Pro និង iPhone 18 Pro Max អញ្ចឹង
Article image
យោងតាមការបញ្ជាក់របស់អ្នកវិភាគ Dan Nystedt ថ្មីៗនេះ បានអោយដឹងថា iPhone 18 ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងបំពាក់នូវរ៉េមទំហំ 12GB ជាលើកដំបូងបំផុត។ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X របស់នេះ អ្នកវិភាគ Nystedt រូបនេះ បាននិយាយថា ស្មាតហ្វូន iPhone 18 គឺនឹងមានរ៉េមទំហំ 12GB ដែលក្រុមហ៊ុន Apple បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 17 Pro និង iPhone 17 Pro Max បង្ហាញខ្លួនកាលពីខែកញ្ញាឆ្នាំមុន។ ការប្រើរ៉េមទំហំធំនេះ គឺជាលើកដំបូងបំផុតដែលស្មាតហ្វូន iPhone Standard។

កាលពីពេលមុននេះ អ្នកវិភាគ Nystedt ធ្លាប់បានអះអាងថា ក្រុមហ៊ុន Apple បានធានាទៅលើការផលិតបន្ទះឈីប 2nm ជាលើកដំបូងបំផុតរបស់ក្រុមហ៊ុន TSMC សម្រាប់បន្ទះឈីប A20 ដើម្បីប្រើប្រាស់នៅលើស្មាតហ្វូន iPhone 18។ តាមការបញ្ជាក់របស់របាយការណ៍ខាងលើនេះ បានញ្ជាក់ថា ដំណើរការ 2nm របស់ក្រុមហ៊ុន TSMC គឺមានល្បឿនដំណើរការលឿនជាងបន្ទះឈីប 3nm ដល់ទៅ 15%។ សូមជំរាបថា ស្មាតហ្វូន iPhone 17 Series ដែលចេញកន្លងមក គឺមានការប្រើប្រាស់ត្រឹមតែ N3P 3nm node របស់ក្រុមហ៊ុន TSMC ប៉ុណ្ណោះ។

នៅក្នុងការប្រើប្រាស់នូវរ៉េមទំហំ 12GB ទៅលើស្មាតហ្វូន Standard iPhone 18 នេះ ត្រូវបានគេពញ្ជាក់ថា ក្រុមហ៊ុនមានគោលដៅសម្រាប់ប្រើប្រាស់ជាមួយនឹង Apple Intelligence អោយបានកាន់តែរលូន។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple នឹងបន្ថែមនូវមុខងារ AI ជាច្រើនជាមួយនឹង iOS 27 ដែលក្រុមហ៊ុននេះនឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ WWDC នៅថ្ងៃទី 8 ខែមិថុនាខាងមុខនេះផងដែរ។

Article image
សូមជំរាបថា ស្មាតហ្វូន iPhone 18 នេះ នឹងមិនបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន iPhone 18 Pro នោះទេនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ក្រុមហ៊ុន Apple មានគម្រោងក្នុងការពន្យារពេលការប្រកាសស្មាតហ្វូន Standard នេះរហូតដល់ដើមឆ្នាំ 2027 ជាមួយនឹងស្មាតហ្វូន iPhone 18e និង iPhone Air ជំនាន់ទី 2 ខណៈពេលដែលស្មាតហ្វូនម៉ូដែល Pro និងស្មាតហ្វូន iPhone Fold នឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ៕
iPhone 18 ត្រូវគេរាយការណ៌ថា លែងប្រើប្រាស់រ៉េម 8GB ទៀតហើយ គឺប្រើរ៉េមទំហំ 12GB ដូច Pro Siries អញ្ចឹង