
មកដល់ពេលនេះ ក្រុមហ៊ុន Apple បាននឹងកំពុងតែព្យាយាមតាមអោយទាន់ក្រុមហ៊ុន Huawei ទៅលើបច្ចេកវិទ្យាផ្កាយរណប ឬ Satellite Communication ហើយក្រុមហ៊ុនអាមេរិកាំងមួយនេះ ប្រហែលជានឹងមានការបង្ហាញនូវបច្ចេកវិទ្យា Satellite ថ្មីចំនួន 5 ទៅលើស្មាតហ្វូនជំនាន់ថ្មី iPhone 18 Series នេះផងដែរ។ យោងតាមរបាយការណ៍ថ្មីមួយបានទម្លាយអំពីគម្រោងរបស់ក្រុមហ៊ុន Apple សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Flagship 2026 នេះដូចគ្នា។
តាមការបញ្ជាក់ពីលោក Mark Gurman ក៏បានចែករំលែកទៅលើផែនការរបស់ក្រុមហ៊ុន Apple ទៅលើស្មាតហ្វូន iPhone 18 Series ដែលនឹងមានមុខងារ Satellite ថ្មីចំនួន 5 ផងដែរ។ ក្រុមហ៊ុន Apple អាចនឹងបង្ហាញនូវមុខងារ Photo SMS តាមរយៈ Satellite។ មុខងារនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ iPhone អាចធ្វើការផ្ញើសារ និងទទួលសារបានតាមការតភ្ជាប់ Satellite Connectivity។ គួរបញ្ជាកថា បច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុន Huawei បានដាក់អោយដំណើរការតាំងពីនៅលើស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 រួចមកហើយ។

សម្រាប់មុខងារស្រដៀងគ្នាមួយទៀតនោះ គឺCaមុខងារ Satellite Connectivity សម្រាប់ការតភ្ជាប់ទៅលើបច្ចេកវិទ្យា 5G Network។ នៅលើមុខងារនេះ ក៏មានបញ្ចូលនូវ Maps និងកម្មវិធី Satellite tools មួយចំនួនពីភាគីទី 3 ផងដែរ។ មុខងារនេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបើកមើលទៅលើ Apple Maps បានដោយមិនចាំបាច់ប្រើប្រាស់នូវ cellular ឬ Wi-Fi networks នោះទេ។

ខាងក្រោមនេះគឺជាមុខងារថ្មីទាំង 5 ដែលនឹងប្រើប្រាស់នៅលើ iPhone 18 Series
•Apple Maps through Satellite: អ្នកប្រើប្រាស់អាចចូលទៅកាន់ Apple Maps ដោយមិនចាំបាច់ប្រើប្រាស់នូវ cellular ឬ Wi-Fi network
•Photo SMS through Satellite: អ្នកប្រើប្រាស់អាចផ្ញើ ឬទទួលនូវរូបភាពតាមរយៈ iMessage app នៅក្នុង satellite connectivity
•5G satellite network: សម្រាប់មុខងារនេះអនុញ្ញាតអោយបង្កើនទៅលើការគ្របដណ្តប់នៃរលកសញ្ញាតាមរយៈsatellites
•Satellite API framework for third-party apps: ការប្រើប្រាស់នូវ API អនុញ្ញាតអោយអ្នកអភិវឌ្ឍកម្មវិធីអាចដាក់បញ្ចូលនូវកម្មវិធី satellite connectivity ទៅក្នុង apps របស់ពួកគេបាន
•Satellite Communication: Satellite connectivity អាចប្រើប្រាស់បានទម្រង់ indoorsដោយមិនចាំបាច់ត្រូវកាន់ទូរស័ព្ទតម្រង់ទៅកាន់មេឃនោះទេដើម្បីភ្ជាប់ satellite នោះ
