ស្វែងរកពួកយើង:

iPhone Fold នឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក ប៉ុន្តែប្រហែលជាមិនដាក់លក់ភ្លាមៗនោះទេ

ដោយ

ជុំ ប៉េងលីន

07 មេសា 2026 08:30 ព្រឹក

អាន 2 នាទី

iPhone Fold បង្ហាញខ្លួនលឿនជាងការរំពឹងទុក ប៉ុន្តែប្រហែលជាមិនដាក់លក់ភ្លាមៗនោះទេ
Article image
មកដល់ពេលេនេះ បើនិយាយពីព័ត៌មានរបស់ស្មាតហ្វូនអេក្រង់បត់ iPhone Fold (ឬ Ultra) នោះ គឺត្រូវបានគេទម្លាយចេញអស់ច្រើនស្ទើរតែគ្មានសល់អ្វីទៀតនោះទេ ហើយបើតាមរបាយការណ៌ចុងក្រោយនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលដំបូងរបស់ក្រុមហ៊ុន Apple មួយនេះ គឺនឹងមានការប្រកាសចេញជាផ្លូវការណ៌ជាមួយនិង iPhone 18 Pro និង iPhone 18 Pro Max នាខែកញ្ញាខាងមុខនេះហើយ។

យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា អ្វីៗនឹងមិនអាចស្របតែគ្រោងទុកនោះទេ ដោយសារតែពេលនេះ មានការបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុន Apple ប្រកាសសម្ពោធជាផ្លូវការណ៌នៅក្នុងពេលតែមួយមែន តែសម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺអាចនឹងមានការពន្យាពេលដល់ច្រើនសប្តាហ៌ទៀតទើបបានអាចរកបាននៅតែ Store នីមួយៗរបស់ Apple។ នៅក្នុងនោះ ក៏មានការបញ្ជាក់ទៀតថា ការដាក់លក់ទៅលើស្មាតហ្វូនអេក្រងបត់ iPhone Fold នេះ គឺអាចនឹងឈានដល់ខែធ្នូឆ្នាំ 2026។

បើទោះជាមានការលើកឡើងបែបនេះ ឬក៏បែបនោះក៏ដោយ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា គឺមានការគោលដៅធ្វើយ៉ាងណាអោយស្មាតហ្វូនអេក្រង់បត់ iPhone Fold នេះ អាចមានវត្តមានជាមួយនិង iPhone 18 Pro និង Pro Max នាខែកញ្ញានេះអោយទាល់តែបាន។

Article image
យោងតាមការទម្លាយនៅបណ្តាញ Weibo បានបង្ហើបថថា នៅពេលនេះ សង្វាក់ផលិតកម្មសាកល្បងទៅលើស្អាតហ្វូនអេក្រង់បត់បានម៉ូដែលដំបូងរបស់ Apple គឺបានចាប់ផ្តើមហើយ ដោយមានការសហការគ្នាជាមួយនិងក្រុមហ៊ុន Foxconn ប្រចាំនៅប្រទេសចិន។ តាមការគ្រោងទុក សម្រាប់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំទៅលើ iPhone 18 Pro និង iPhone 18 Pro Max គឺនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខ។