ស្វែងរកពួកយើង:

iPhone Fold នឹងប្រើប្រាស់សមាសភាគប្រណិត ហើយនិងមានតម្លៃប្រហែល $2,400

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 07:40 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់របស់ Arthur Liao ដែលជាអ្នកវិភាគរបស់ស្ថាប័ន Fubon Research នៅពេលនេះ បានបង្ហើបថា iPhone Foldable ដែលជាស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ក្រុមហ៊ុន Apple អាចនឹងមានតម្លៃចាប់ពី $2,399។ ស្របពេលជាមួយគ្នានេះ ក៏មានការព្យាករណ៍អំពីតម្លៃរបស់ស្មាតហ្វូននេះផងដែរ ដោយក្នុងនោះមានការរំពឹងថា ស្មាតហ្វូនអេក្រង់បង់បាននេះ អាចនឹងមានតម្លៃស្ថិតនៅចន្លោះ $1,800 ទៅ $2,500 ។
សូមជំរាប កាលពីពេលមុននេះ អ្នកវិភាគ Ming-Chi Kuo ធ្លាប់បាននិយាយថា ស្មាតហ្វូន ‌iPhone‌ Fold នេះ អាចនឹងមានតម្លៃចន្លោះពី $2,000 និង $2,500 ខណៈដែលលោក Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg វិញ ក៏ធ្លាប់បានរំពឹងដែរថា ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងមានតម្លៃប្រហែល $2,000 ប៉ុណ្ណោះ។ iPhone‌ Fold មានតម្លៃថ្លៃបែបនេះ គឺដោយសារតែក្រុមហ៊ុន Apple មានគម្រោងក្នុងការប្រើប្រាស់នូវសមាសភាគប្រណិតៗជាច្រើន។
សម្រាប់អេក្រង់ និងគន្លឺះ Hinge របស់ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏អាចបង្កើនទៅលើតម្លៃរបស់ស្មាតហ្វូននេះផងដែរ នេះបើតាមការបញ្ជាក់របស់លោក Fubon Research។ ហើយបើនិយាយពីតម្រូវការរបស់ស្មាតហ្វូនអេក្រង់បត់បាននេះវិញ គឺអាចនឹងផ្អែកទៅលើតម្លៃដែលក្រុមហ៊ុន Apple បានកំណត់ ប៉ុន្តែលោក Fubon ជឿជាក់ថា ក្រុមហ៊ុន Apple អាចនឹងលក់ស្មាតហ្វូននេះប្រហែលជា 5.4 លានគ្រឿងនៅឆ្នាំ 2026 ខាងមុខនេះ។ តម្រូវការទៅលើស្មាតហ្វូននេះ សម្រាប់ទីផ្សារសកលអាចនឹងមានការធ្លាក់ចុះ ប៉ុន្តែស្មាតហ្វូនបត់បាននេះ អាចនឹងក្លាយជាចំណុចដ៏ចាប់អារម្មណ៍នៅលើទីផ្សារសម្រាប់ឆ្នាំ 2026 ខាងមុខនេះ។
Article image
របាយការណ៍ខាងលើនេះ បាននិយាយទៀតថា ក្រុមហ៊ុន Apple បានធ្វើការ upgrade ទៅលើកាមេរ៉ាថ្មីនៅលើស្មាតហ្វូនថ្មីសម្រាប់ឆ្នាំ 2026 ខាងមខុនេះ ហើយក៏អាចនឹងបំពាក់នូវ variable aperture lens ដែលគ្រោងនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 18 Pro នាពេលខាងមុខនេះផងដែរ។ ‌ប្រភពដដែលនេះ បន្តថា iPhone‌ Fold ប្រហែលជាមិនទាន់អាចបំពាក់នូវ variable aperture lens នោះទេ ដោយសារតែក្រុមហ៊ុន Apple កំពុងតែធ្វើការអភិវឌ្ឍ ប៉ុន្តែពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលមានភ្ជាប់ជាមួយនឹង Wide និង Ultra-Wide lenses ជាមួយនឹងកាមេរ៉ាខាងមុខ 2 ទៀត។
iPhone Fold នឹងប្រើប្រាស់សមាសភាគប្រណិត ហើយនិងមានតម្លៃប្រហែល $2,400