ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iPhone Fold អាចនឹងមានម៉ូដែល Ultra ហើយនឹងមានតម្លៃជិត 3 ពាន់ដុល្លារ

ដោយ

Penglin Chom

13 មីនា 2026 03:03 យប់ជ្រៅ

អាន 2 នាទី


iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple ត្រូវបានកគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួនជាមួយនិង iPhone 18 Pro និង iPhone 18 Pro Max នាពេលខាងមុខនេះហើយ ស្របពេលជាមួយគ្នា ទៅលើលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយចេញអស់ជាច្រើនរួចហើយផងដែរ។ អ្វីដែលនៅមិនច្បាស់នោះ គឺទៅលើឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ ដោយគិតមកដល់ពេលនេះ គ្រប់គ្នានៅតែហៅស្មាតហ្វូនអេក្រង់បត់នេះថា iPhone Fold នៅឡើយ។
Article image
iPhone Fold អាចនឹងមានឈ្មោះ Ultra ហើយនឹងមានតម្លៃជិត 3 ពាន់ដុល្លារ iPhone Fold ដែលជាស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple ត្រូវបានកគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួនជាមួយនិង iPhone 18 Pro និង iPhone 18 Pro Max នាពេលខាងមុខនេះហើយ ស្របពេលជាមួយគ្នា ទៅលើលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយចេញអស់ជាច្រើនរួចហើយផងដែរ។ អ្វីដែលនៅមិនច្បាស់នោះ គឺទៅលើឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ ដោយគិតមកដល់ពេលនេះ គ្រប់គ្នានៅតែហៅស្មាតហ្វូនអេក្រង់បត់នេះថា iPhone Fold នៅឡើយ។
នៅថ្ងៃយោងតាមប្រភពថ្មីមួយចេញពីប្រទេសចិនបានបង្ហើបថា ស្មាតហ្វូនអេក្រង់បត់បានថ្មីរប់ស់ Apple នេះ គឺមិនមែនមានតែមួយនោះទេ។ ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីនេះ ក៏អាចនឹងបង្ហាញខ្លួនជាផ្នែកមួយនៃម៉ូដែល Ultra ដែលក្រុមហ៊ុន នឹងមានការប្រកាសចេញចុងនៅឆ្នាំនេះ ដែលមានដូចជា iPhone Ultra, AirPods Ultra និង MacBook Ultra។

Article image
ទៅលើស្មាតហ្វូន iPhone Ultra ត្រូវបានគេព្យាករណ៌ថា អាចនឹងមានតម្លៃចាប់ពី 10,000 យ៉ន់ ដែលប្រហែលជា 1,446 ដុល្លារ ខណៈដែលម៉ូដែលមាន Spec ខ្ពស់ជាងគេ គឺនឹងមានតម្លៃ 20,000 យ៉ន់ដែលប្រហែលជា 2,893 ដុល្លារ។

ហើយបើមើលទៅលើ AirPods Ultra គឺអាចនឹងមានការឌីស្សាញដូចគ្នាជាមួយ AirPods Pro ប៉ុន្តែនឹងមានការបន្ថែមនូវកាមេរ៉ាខណៈដែល MacBook Ultra ត្រូវបានគេរាយការណ៌ថា នឹងក្លាយជាមួយ MacBook ដំបូងគេដែលប្រើប្រាស់អេក្រង់ OLED touchscreen។ សម្រាប់ម៉ូដែលមានឈ្មោះ Ultra នេះ គឺនឹងក្លាយជាផលិតផលមានតម្លៃថ្លៃជាងគេរបស់ Apple ដែលលមានលក់នៅលើទីផ្សារ។
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.