ស្វែងរកពួកយើង:

iPhone SE ជំនាន់ថ្មីអាចនឹងត្រូវប្តូរឈ្មោះហៅថាថ្មី iPhone 16E

ដោយ

Koun Jab Luffy

02 មករា 2025 04:46 ល្ងាច

អាន 2 នាទី

Article image
តាមរបាយការណ៍ថ្មីចុងក្រោយបាននិយាយថា Apple នឹងធ្វើការបញ្ចេញ iPhone SE ជំនាន់ថ្មីនៅឆ្នាំ 2025 នេះ។ សម្រាប់ iPhone SE ម៉ូដែលចុងក្រោយបង្អស់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីឆ្នាំ 2022 ដូចនេះ វាមានរយះពេលវែងសម្រាប់ការបញ្ចេញជំនាន់ iPhone SE ថ្មី។ ទោះជាយ៉ាង ក៏មានព័ត៌មានជាច្រើនបានចេញផ្សាយនិយាយពី iPhone SE ជំនាន់ថ្មីមិនដាច់ផងដែរ។
បើតាមប្រភពព័ត៌មានដែលបានបង្ហោះនៅលើគណនី X (@MaginBuOfficial) បាននិយាយថា iPhone SE ជំនាន់ថ្មី ឬ iPhone SE4 ដែលចេញនៅឆ្នាំ 2025 នេះ នឹងត្រូវប្តូរឈ្មោះទៅជា iPhone 16E ជាមួយគ្នានេះ ប្រភពក៏បានបង្ហាញពីគំរូរចនានៃស្រោមការពាររបស់ iPhone 16E ផងដែរ។ iPhone កម្រិតថវិកាជំនាន់ថ្មីនេះ នឹងមានជម្រើសពីរពណ៌ គឺពណ៌ស និងពណ៌ខ្មៅ។ សម្រាប់ការរចនារូបរាងរបស់ iPhone SE4 ឬ 16E ត្រូវបានគេដឹងថា គឺដូចគ្នានឹងម៉ូដែល iPhone 14 ដែរ ដោយក្នុងនោះរួមមានការប្រើបន្ទះអេក្រង់ OLED Screen ដែលគាំទ្រមុខងារ Face ID ហើយក៏ជាលើកដំបូងដែល iPhone SE Series ប្រើប្រាស់កញ្ចក់អេក្រង់ OLED ភ្ជាប់មុខងារ Face ID។
Article image
ប្រភពព័ត៌មានចុងក្រោយមួយផ្សេងទៀតបាននិយាយថា iPhone SE4 ឬ iPhone 16E នឹងមានតម្លៃថ្លៃខ្ទង់ប្រហែល $499 ថ្លៃជាងជំនាន់ iPhone SE3 ប្រមាណ $70។ ក្រៅតែពីការប្រើប្រាស់កញ្ចក់អេក្រង់ធំថ្មី និងគាំ្រមុខងារ Face ID ទៅ iPhone SE ជំនាន់ថ្មី ក៏អាចនឹងមានរ៉េមទំហំធំដល់ 8GB, ប្រើបន្ទះឈីប A18 និងកាមេរ៉ាទំហំ 48MP ដូចគ្នានឹងម៉ូដែល iPhone 16 ផងដែរ៕