ស្វែងរកពួកយើង:

iPhone SE 4 នឹងមានការបំពាក់នូវអេក្រង់ OLED ហើយអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខ

ដោយ

Koun Jab Luffy

17 កុម្ភៈ 2024 09:40 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ចុងក្រោយដែលចេញផ្សាយដោយសារព័ត៌មាន The Elec បាន បង្ហាញថា Apple អាចនឹងមានការ ប្រកាសចេញនូវស្មាតហ្វូន iPhone SE គឺនឹងមានការបង្ហាញខ្លួនជាមួយនិងកញ្ចក់អេក្រង់ OLED ហើយនិងអាចមានវត្ត មាននៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខ។ សូមជំរបថា សម្រាប់ម៉ូដែល SE ដែលមានលក់ពេលកន្លងមកនោះ គឺមានប្រើប្រាស់ អេក្រង់ត្រឹមតែ LCD ដូច្នេះជាមួយនិងការផ្លាស់ប្តូរនេះ នឹងធ្វើអោយស្មាតហ្វូនថ្មីនេះ កាន់តែមានភាពប្រណិតខ្លាំងជាងមុន។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា អេក្រង់ OLED displays នឹងមានការផ្តល់នូវជូននូវការបង្ហាញរូបភាពចេញបាន ភ្លឺជាង និងមានពណ៌ខ្មៅច្បាស់ជាងអេក្រង់ LCD ជាពិសេស គឺមានការបញ្ជាក់ច្បាស់ពីរូបភាពដែលបង្ហាញនៅលើអេក្រង់។ ទាក់ទងនឹងព័ត៌មាននេះ ក៏មានការទម្លាយថា ក្រុមហ៊ុន Apple ក៏នៅតែបន្តរក្សាតម្លៃរបស់ស្មាតហ្វូន iPhone SE 4 អោយ នៅតែមានកម្រិតទាបផងដែរ។ មកដល់ពេលនេះ មានក្រុមហ៊ុនធំចំនួនពីររួមមាន Samsung និង BOE ដែលបានផ្គត់ផ្គង់ អេក្រង់សម្រាប់ស្មាតហ្វូន Apple នេះ។
Article image
មកដល់ពេលនេះ បើទោះបីជាអេក្រង់ OLED នៅមានតម្លៃថ្លៃក៏ដោយ ក្រុមហ៊ុន Apple ក៏នូវតែសម្រេចប្រើប្រាស់អេក្រង់នេះ នៅលើម៉ូដែល SE របស់ខ្លូនដែរ។ ក្រុមហ៊ុន Samsung ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា គឺបានផ្តល់នូវតម្លៃសមរម្យ សម្រាប់ដៃគូរបស់ខ្លួន។ Samsung និង BOE បានលក់អេក្រង់របស់ខ្លួនអោយ Apple ក្នុងតម្លៃចាប់ពី $30 ទៅ $40។ ប្រភពខាងលើនេះបញ្ជាក់ថា Samsung អាចនឹងលក់ត្រឹមតែ $30 ខណៈដែល BOE អាចនឹងលក់ក្នុងតម្លៃ $35។
iPhone SE 4 នឹងមានការបំពាក់នូវអេក្រង់ OLED ហើយអាចនឹងបង្ហាញវត្តមាននៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខ