ស្វែងរកពួកយើង:

iPhone SE 4 ដែលជាស្មាតហ្វូនតម្លៃសមរម្យរបស់ Apple អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅដើមឆ្នាំ 2025 នេះហើយ

ដោយ

Koun Jab Luffy

15 វិច្ឆិកា 2024 09:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple មានពាក្យចចាមអារ៉ាមថាកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថវិកា iPhone SE ។ ខណៈពេលដែលយើងបានឃើញនូវការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន  iPhone SE 4 នេះ របាយការណ៍ជាច្រើនមុននេះក៏បង្ហើបអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកា iPhone នេះផងដែរ។ បផតាមការបញ្ជាក់ចេញពីសារព័ត៌មាន Aju News នោះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Apple នឹងធ្វើការផលិតទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ ហើយ ដោយអាចនឹងលក់នៅក្នុងខែមីនាឆ្នាំ 2025 នេះ។
សូមជំរាបថា ស្មាតហ្វូន iPhone SE 3 ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅក្នុងឆ្នាំ 2022។ ផ្អែកលើការលើកឡើងនេះ សារព័ត៌មាន Aju News បាននិយាយថា ស្មាតហ្វូន iPhone SE 4 នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលជាមួយគ្នា។ យើងបានឃើញនូវរបាយការណ៍មួយនៅក្នុងខែតុលានេះ ដែលបានអះអាងថា ស្មាតហ្វូន iPhone SE 4 នឹងបង្ហាញខ្លួននៅក្នុងខែមីនាខាងមុខនេះ។
Article image
របាយការណ៍ថ្មីខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Apple ក៏នឹងមានការសហការជាមួយនឹងក្រុមហ៊ុន LG Innotek នៅក្នុងការផ្គត់ផ្គង់នូវម៉ូឌុលកាមេរ៉ាសម្រាប់ស្មាតហ្វូន iPhone SE 4 ។ ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple នេះនឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងខែធ្នូខាងមុខនេះ។
Article image
ក្រុមហ៊ុន LG នឹងផ្គត់ផ្គង់នូវម៉ូឌុលកាមេរ៉ាសម្រាប់ក្រុមហ៊ុន Apple រយៈពេល 3 ខែមុនការបង្ហាញនូវ iPhone ថ្មីរបស់ក្រុមហ៊ុន Apple។ ដូចនេះ ខែមីនាឆ្នាំ 2025 នឹងក្លាយជាកាលបរិច្ឆេទផ្លូវការក្នុងការប្រកាសស្មាតហ្វូនថ្មីនេះ។ ជាចុងក្រោយ របាយការណ៍ខាងលើនេះ បានបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE 4 នេះគឺមានកាមេរ៉ាក្រោយទំហំ 48MP ធៀបទៅនឹងម៉ូឌែលជំនាន់មុននេះ គឺមានកាមេរ៉ាត្រឹមតែ 12MP ប៉ុណ្ណោះ។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប A18 Bionic និងមានថាមពលថ្មទំហំ 3,279mAh ដែលមានការទ្រទ្រង់នូវ  Apple Intelligence បច្ចេកវិទ្យាFace ID បច្ចេកវិទ្យាសាកថ្ម 20W wired charging, Qi2 wireless charging និង MagSafe charging ថែមទៀតផង៕
iPhone SE 4 ដែលជាស្មាតហ្វូនតម្លៃសមរម្យរបស់ Apple អាចនឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅដើមឆ្នាំ 2025 នេះហើយ