ស្វែងរកពួកយើង:

iPhone SE 4 ត្រូវបានគេនិយាយថា នឹងមានតម្លៃទាបជាង $500 ដុល្លារ

ដោយ

Koun Jab Luffy

21 ឧសភា 2024 10:53 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា បានកំណត់តម្លៃត្រឹមតែ $500 ដុល្លារប៉ុណ្ណោះ សម្រាប់វត្តមានស្មាតហ្វូនម៉ូដែល iPhone SE ជំនាន់ទី 4 របស់ខ្លួន។ កន្លងមកមានសេចក្តីរាយការណ៌ជាច្រើនរួចមកហើយ ដែលបាននិយាយថា ស្មាតហ្វូន ជំនាន់ថ្មីនេះ នឹងមានតម្លៃសមរម្យជាទីបំផុត។ នៅថ្ងៃនេះ យោងតាមការទម្លាយរបស់ Revegnus នៅលើបណ្តាញសង្គម X បានធ្វើការចែកចាយនូវតម្លៃរបស់ស្មាតហ្វូនម៉ូដែល iPhone SE ជំនាន់ទី 4 នេះសម្រាបទីផ្សារអាមេរិកហើយ។
អ្នកទម្លាយរូបនេះ បានសសេរថា iPhone SE ស៊េរីថ្មីនេះ នឹងមានតម្លៃ $429 ដូចម៉ូដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្ននេះ ឬក៏អាចកើនជាងនេះ 10%។ តម្លៃនេះ អាចស្របគ្នាជាមួយនិងក្រុមហ៊ុន Apple ដែលមានបំណងចង់រក្សានូវតម្លៃរបស់ស្មាត ហ្វូននេះអោយនៅក្រោម $500 ដដែល។ គួរបញ្ជាក់ថា កាលពីសប្តាហ៌មុននេះ មានរបាយការណ៌ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងនឹងប្រកាចេញនូសវ្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល iPhone SE នៅទិទាយរដូវឆ្នាំ 2025 ខាងមុខ នេះ ជាមួយនិងការរក្សានូវគុណតម្លៃរបស់ស្មាតហ្វូននេះ អោយនៅតែម៉ូដែលតម្លៃសមរម្យជាងគេក្នុងចំណោម  iPhone។
Article image
សម្រាបៈការឌីស្សាញទៅលើស្មាតហ្វូនម៉ូដែល iPhone SE ជំនាន់ទី 4 របស់ក្រុមហ៊ុន Apple នេះ គឺត្រូវបានគេនិយាយថា នឹងមានរូបរាងដូចគ្នាជាមួយនិងម៉ូដែលស្តង់នៃ iPhone 14 ដែលមានការតម្លើងនូវ Face ID និង display notch ជំនួស អោយ Touch ID ហើយនិងមាន Home button ដែលធ្លាប់មានកន្លងមក។ iPhone SE 4 ក៏អាចនឹងឌីស្សាញជាមួយនិង អេក្រង់ OLED display ជំនួសអោយអេក្រង់ LCD ដូចគ្នា។ អេក្រង់នេះ នឹងមានទំហំ 6.1 អ៊ីង។ ទាក់ទងនឹងរឿងនេះមាន ពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូន iPhone SE ជំនាន់ថ្មីនេះ ក៏អាចនឹងមានប្រើប្រាស់នូវរន្ធ USB-C និងប៊ូតតង Action  ផងដែរ។