ស្វែងរកពួកយើង:

iPhone SE 4 ត្រូវបានគេរាយការណ៌ថា មានការឌីស្សាញរួបរាងដូចគ្នាទៅនឹង iPhone 16

ដោយ

Koun Jab Luffy

21 កក្កដា 2024 11:23 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមរបាយការណ៌ថ្មី ដែលមានប្រភពចេញពីប្រទេសចិនបាននិយាយថា ការឌីស្សាញរូបរាងរបស់ iPhone SE 4 គឺនឹងមានរូបរាងដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ iPhone 16 អញ្ចឹង។ បើមើលទៅលើការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ "Fixed Focus Digital" ក៏មានការបញ្ជាក់ដូចគ្នាដែរថា ដំណើរការផលិតទៅលើ iPhone SE 4 គឺពិតជាមានការប្រើប្រាស់គំរូឌីស្សាញដូចគ្នាទៅនឹងម៉ួដែលស្តង់ដាររបស់ iPhone 16 ដែលក្រុមហ៊ុន Apple គ្រោងនឹងប្រកាសចេញនៅខែកញ្ញាខាងមុខនេះ។ សម្រាប់ iPhone SE 4 ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមាននៅរដូវផ្ការីកខាងមុខនេះហើយ។
សូមជំរាបថា មុននេះ គឺមានពាក្យចចាមអារ៉ាមជាច្រើនធ្លាប់បាននិយាយរួចមកហើយថា ក្រុមហ៊ុន Apple នឹងមានការឌីស្សាញរួបរាងស្មាតហ្វូនជំនាន់ថ្មី iPhone SE ជំនាន់ទី 4 នេះ ដូចគ្នាជាមួយយនិង iPhone 14 chassis ដែលបង្ហាញខ្លួនកាលពីខែវិច្ឆិកាឆ្នាំ 2023 អញ្ចឹង។ ដូចគ្នានេះដែរ មុននេះ MacRumors ក៏ធ្លាប់បានទទួលនូវព័ត៌មានពីប្រភពជិតស្និទនឹងសង្វាក់ផលិតកម្មរបស់ Apple ផងដែរ នៅក្នុងនោះ ក៏ធ្លាប់បានទម្លាយពីទំហំរបស់ iPhone SE 4 " ដែលដូចគ្នាជាមួយនិង iPhone 14 ដែលចេញលក់នៅលើទីផ្សារកន្លងមកអញ្ចឹងដែរ។
ខណៈដែលមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយនោះ នៅពេលនេះ មានព័ត៌មានថ្មីនេះថា ក្រុមហ៊ុន Apple បានផ្លាស់ប្តូរការឌីស្សាញរូបរាងរបស់ស្មាតហ្វូនម៉ូដែល SE របស់ខ្លួនហើយ ដោយមិនយកគំរូតាម iPhone 14 នោះទេ។ ជាមួយគ្នានេះ ក៏មានការទម្លាយទៀតថា iPhone SE ជំនាន់ទី 4 នេះ ក៏នឹងមានការប្រើប្រាស់នូវកាមេរ៉ាក្រោយមួយគ្រាប់ ដែលមានទំហំធំល់ទៅ 48-Megapixel ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ការទម្លាយរូបភាពរបស់ iPhone 16 ក៏ត្រូវបានគេមើលឃើញច្រើនហើតដែរ។ វត្តមានរបស់ម៉ូដែលថ្មីនេះ ត្រូវបាន Apple គ្រោងនឹងធ្វើការឌីស្សាញរូបរាងថ្មី ដោយមានខ្នងក្រោយ រចនាជាមួយម៉ូឌុលកាមេរ៉ាបញ្ឈរ ដែលខុសប្លែកទាំងស្រុងពី iPhone 15 ដែលចេញលក់នៅលើទីផ្សារនាពេលនេះ។ បន្ថែមពីនេះក៏មានការបញ្ជាក់ទៀតថា កាមេរ៉ារបស់ iPhone 16 ក៏អាចផលិតវីដេអូបែប Spatial Video សម្រាប់ទស្សនានៅលើកាស Vision Pro បានទៀតផង។ iPhone SE 4 ត្រូវគេរំពឹងថា នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយភ្លោះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីកាមេរ៉ាប៉ុន្មាននៅឡើយទេ។