ស្វែងរកពួកយើង:

iPhone SE 4 នឹងបំពាក់អេក្រង់ OLED បន្ទះឈីប A18 កាមេរ៉ា 48MP ហើយនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2025

ដោយ

Koun Jab Luffy

05 តុលា 2024 08:10 ព្រឹក

អាន 3 នាទី

Article image
ស្មាតហ្វូនជំនាន់ថ្មី iPhone SE ឬ iPhone SE 4 ឬ iPhone SE 2025 កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីឆ្នាំ 2022 មកម្ល៉េះ ក្រោយពីមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone SE 3។ យោងតាមរបាយការណ៍ថ្មីមួយចេញពី Digitimes បានបង្ហាញថា ក្រុមហ៊ុន Apple បានចាប់ផ្តើមបំពាក់នូវអេក្រង់ OLED Displays នៅលើស្មាតហ្វូនម៉ូដែលថ្មីនេះ ហើយ។ អេក្រង់ថ្មីនេះ នឹងធ្វើអោយមានការបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាទៅលើស្មាតហ្វូន SE នេះ ដោយសារតែកាលពីមុនស្មាតហ្វូនត្រកូលនេះ គឺមានអេក្រង់ LCD ប៉ុណ្ណោះ។
ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ចេញពី 9to5Mac បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone SE 2025 នេះ នឹងមានអេក្រង់ 6.1-អ៊ីង OLED Super Retina XDR display គាំទ្រជាមួយនឹង 460ppi ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14 អញ្ចឹង។ អេក្រង់ថ្មីនេះ នឹងផ្តល់នូវរូបភាពច្បាស់ជាងមុន ពណ៌ច្បាស់ជាងមុន និងកម្រិតពណ៌ខ្មៅកាន់តែដិតជាងមុនថែមទៀតផង។ អេក្រង់ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែប្រសើរជាងម៉ូឌែល SE ជំនាន់មុនៗនេះ។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីប A18 ដែលជាឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ដូចទៅនឹងបន្ទះឈីបដែលមាននៅលើស្មាតហ្វូន iPhone 16 series ផងដែរ។ បន្ទះឈីបប្រើប្រាស់នូវដំណើរការ 3nm ដែលបន្ទះឈីបនេះ បង្កើននូវប្រសិទ្ធិភាពកាន់តែលឿនជាងមុនថែមទៀត។ នេះមានន័យថា ស្មាតហ្វូនថ្មីនេះ អាចប្រើប្រាស់ទៅលើ Apps, games និងការងារ multitasking បានកាន់តែរលូនបំផុត។
បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូន iPhone SE 2025 នេះ គឺនឹងមានកាមេរ៉ាខាងក្រោយទំហំ 48MP និងកាមេរ៉ាខាងមុខទំហំ 12MP។ កាមេរ៉ាទាំងពីរនេះ គឺដូចទៅនឹងស្មាតហ្វូន iPhone 15។ កាមេរ៉ាគោលនេះ នៅតែផ្តល់នូវមុខងារកនា់តែអស្ចារ្យនៅក្នុង  optical image stabilization, telephoto zoom និងការថតវីដេអូកម្រិត 4K នៅក្នុង Dolby Vision ថែមទៀត។ សម្រាប់ព័ត៌មាននៃថ្មនៅមិនទាន់ច្បាស់នោះទេ ប៉ុន្តែស្មាតហ្វូន iPhone SE 2025 នេះ នឹងមានទំហំថ្មដូចទៅនឹងស្មាតហ្វូន iPhone 14។
Article image
ជាមួយនឹងបន្ទះឈីប A18 នេះ ស្មាតហ្វូននេះនឹងមានប្រសិទ្ធិភាពថ្មកាន់តែប្រសើរ។ ស្មាតហ្វូននេះ ក៏នឹងមានការទ្រទ្រង់នូវ  25W MagSafe charging ដែលាននៅលើស្មាតហ្វូន iPhone 16 series ផងដែរ។ ខាងក្រោមនេះគឺជាមុខងារដែលមាននៅលើស្មាតហ្វូន  iPhone SE 2025៖
•អេក្រង់ Display: 6.1-inch OLED, 460ppi, 1200 nits brightness, HDR
•បន្ទះឈីប Chip: A18 processor ជាមួយនឹង 6 cores, advanced GPU និង Neural Engine.
•ប្រព័ន្ធប្រតិបត្តិការ Operating System: iOS 18
•កាមេរ៉ា Camera: ខាងក្រោយ 48MP,  ខាងមុខ 12MP, កម្រិតថតវីដេអូ4K video recording
•ការតភ្ជាប់ទំនាក់ទំនង Connectivity: 5G, Wi-Fi 7, Bluetooth 5.3និង GPS
iPhone SE 4 នឹងបំពាក់អេក្រង់ OLED បន្ទះឈីប A18 កាមេរ៉ា 48MP ហើយនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2025